(បាត់ដំបង) ៖ បុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង ចូលបាញ់ប្រហារដល់ក្នុងផ្ទះអស់ជាច្រើនគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ នៅវេលាម៉ោង ១៦ ៖ ១០ នាទីល្ងាច នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំក្លោងទ្វារចូលជើងភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
បើតាមប្រភពប្អូនស្រីជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុករបរគ្រូបង្រៀន និងជាជាងជួសជុលទូរសព្ទ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនមិនស្គាល់មុខ ចូលបាញ់ដល់ក្នុងផ្ទះចំនួន ០៤ គ្រាប់ បណ្ដាលឱ្យត្រូវចំពោះ ០១ គ្រាប់ ត្រូវចំដៃ ០២គ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ត្រូវបានបងប្អូនដឹកបញ្ចូនទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយភ្លាមៗនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងស្នងការខេត្តបាត់ដំបង ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ ធ្វើការស្រាវជ្រាវរកជនដៃដល់ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ៕