លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែកចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួរនាទី ភារកិច្ច ដល់កងកម្លាំងអស់ និងក៏បានណែនាំបន្ថែមដល់កងកម្លាំង​ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វើយ៉ាងណាការពារសន្តិសុខ​ សុវត្ថិភាព​ ជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *