លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ

(ខេត្តតាកែវ) ៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកស្នងការរង ផែនការងារធនធានមនុស្ស លោកស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យបុគ្គលិក លោកនាយផ្នែក នាយរងផ្នែក និងមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-កម្រិតស្រាល ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលយុត្តិធម៌ ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឱ្យបានទាំងមានដីកា អត់ដីកា និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ ។ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខៈ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការងារគ្រប់គ្រងលើបញ្ជីវត្តមានដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឱ្យបានទាន់ពេលវេលាផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *