មានករណីធ្វើអន្តឃាតចងកសម្លាប់ខ្លួនឯងផ្ញាកផ្អើលអស់ពលរដ្ឋនៅបាណន

ករណីមនុស្សស្លាប់ម្នាក់ធ្វើអន្តឃាតខ្លួនឯងមានការផ្ញាក់ផ្អើលនៅស្រុកបាណន់…

(ខេត្តបាត់ដំបង): ករណីមនុស្សស្លាប់នៅខេត្តបាត់ដំបងធ្វើើអោយមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង០១:២០នាទី ថ្ងៃអង្គារ៍ ៨រោច ខែកត្តិក ឆ្នាំកុរ ឯក​ស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះចុប សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ:ធ្វើស្រែ រស់នៅភូមិឃុំកើតហេតុលើ។

តាមការបំភ្លឺរបស់ឈ្មោះ រិន ឈៀង ភេទស្រី អាយុ៦៦ឆ្នាំ ដែលជាម្តាយបង្កើតរបស់ជនរងគ្រោះមុខរបរធ្វើស្រែបានបំភ្លឺប្រាប់ថានៅម៉ោង៥ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថាខ្លួនបានអប់រំណែនាំកូនខ្លួនដែលជាជនរងគ្រោះអោយឈប់ប្រើប្រាស់ថ្នាំញៀនហើយកូនខ្លួនជាជនរងគ្រោះបានឆ្លើយថាខ្ញុំខុសហើយម៉ែក្រោយមកកូនរបស់បានទៅផឹកអស់ចំនួន២ឬ៣កំប៉ុងក្រោយពីផឹករួចជនរងគ្រោះដែលកូនរបស់បានមកសំពះជំរាបលាខ្លួននិងឳពុកថាកូនទៅឆ្ងាយហើយអស់កម្មពៀជាមួយពុកម៉ែហើយ លុះដល់យប់ឡើងកូនរបស់ខ្លួនដែលជាជនរងគ្រោះអត់ដេកដើរឡើងដើរចុះលើផ្ទះលុះដល់ម៉ោង៤ទាបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខ្លួនបានឃើញកូនកាន់ពិលចេញផ្ទះស្មានតែទៅមើលអន្ទាក់កណ្តុរលុះដល់ម៉ោង១ជាងរសៀលថ្ងៃខែឆ្នាំដ៏ដែលស្រាប់ឈ្មោះប៊ុន វីរះ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលជាអ្នកជិតខាងប្រាប់ថាអាសំណាងដែលជាកូនរបស់ខ្លួនបានចងកនៅចម្ការតាង៉ែនរបស់ឈ្មោះប៉ូលីហើយខ្លួនក៏នាំគ្នាទៅមើលឃើញកូនរបស់ខ្លួនចងកនិងដើមតាង៉ែនស្លាប់មែន។
តាមសាក្សីនិងពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យរួចសន្និដ្ឋានថាសពជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកដោយខ្លួនឯងពិតប្រាកដមែន។
មូលហេតុជនរងគ្រោះប្រើប្រាស់ថ្នាំញៀន។
សពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សហការី

You might like

Leave a Reply

Your email address will not be published. Required fields are marked *