(ខេត្តស្វាយរៀង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយ ឡើងរវាងរថយន្ត បុករះម៉ូតូចំនួន៣ គ្រឿងបណ្ដាលឲ្យមាន របួសមនុស្សធ្ងន់ ស្រាលចំនួន ៣ នាក់និងម៉ូតូ ៣គ្រឿងខូចខាត មួយគ្រឿងខ្ទិច អស់និងរថយន្ត ខូចខាតស្រាល ករណីនេះបានកើតឡើង កាលពីរសៀល ថ្ងៃទី១២ខែ កក្កដាឆ្នាំ២០១៩ វេលាម៉ោង១៦និង ៤២នាទី លេីកំណាត់ ផ្លូវជាតិ លេខ១ ចន្លោះ បង្គោល គីឡូម៉ែត្រ លេខ ១៣១-១៣២ ត្រង់ចំណុច ភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចបាន ប្រាប់ឲ្យដឹងថា ករណីនេះបង្កដោយ រថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ.ព ៣B ៤១៨៥ បើកទិសដៅពី លិចទៅកើត មកដល់កន្លែង កើតហេតុខាងលើ បានបុករះម៉ូតូម៉ាក NEX ពណ៌ ប្រផេះ ស្លាកលេខ ស្វ.រ ១M ៨៤៦៧ ពីចំហៀង បើកបរដោយឈ្មោះ ជួន រ៉ាវុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មិនពាក់មួក សុវត្ថិភាព បណ្តាលអោយ រងរបួសស្រាល អ្នករួមដំណើរ០១នាក់ ឈ្មោះ ជួន សុផាន្នី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជា មួយគ្នា បានរងរបួសស្រាល និងបានជិៈម៉ូតូ មួយគ្រឿង ម៉ាកCLICK ពណ៌ស ស្លាកលេខ បាត់ដំបង ១U ៣១៦២ ចំពីមុខពេញទំហឹងក្នុងទិស ដៅពីកើតទៅលិច បើកបរដោយ ឈ្មោះ ប៉ែន រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រងរបួសស្រាល ដោយមិនបាន ពាក់មួកសុវត្ថិភាព ហើយរថយន្តទៅ បុកមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីម សេ១២៥ពណ៍ ខ្មៅ ស៊េរីឆ្នាំ ២០១១៨ ពាក់ស្លាកលេខស្វ.រ ១L-៧២៣៧ ចំពីមុខពេញទំហឹង បេីកបរដោយឈ្មោះ សៅ សាវន ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ កមកម្មកររោងចក្រ រស់រស់នៅភូមិខ្ជាយ ឃុំរមាំងថ្កោលស្រុកស្វាយទាប ខេត្តស្វាយរៀងពាក់មួកសុវត្ថិភាព (រង របួស ស្រាល) ។
សមត្ថកិច្ចបាន បន្តថាក្រោយពេល កើតហេតុអ្នកបើក បររថយន្តគេចខ្លួនបាត ស្រម៉ោលទៅរីឯអ្នក រងរបួសបានបញ្ជួន ទៅមន្ទីរពេទ្យខេត្ត ស្វាយរៀង រីឯមធ្យោបាយទាំង អស់យកទៅរក្សា ទុកនៅអធិការដ្ឋាន ស្រុកស្វាយទាប។
សមត្ថកិច្ចបាន បញ្ជាក់ថា មូលហេតុ បណ្តាលមក ពីអ្នកបើកប ររថយន្តមិន ប្រកាន់ស្តាំ។