ក្មេងប្រុសម្នាក់បានស្លាប់ ឯក្មេងស្រីរងរបួស យ៉ាងដំណំដោយ សាររថយន្តបុក ម៉ូតូពីក្រោយ ពេញទំហឹង

(ខេត្តកែប)៖ ក្មេងប្រុសជាសិស្ស សាលាម្នាក់បាន ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯក្មេងស្រីជំទង់ ម្នាក់ទៀតបានរងគ្រោះ យ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្ត ម៉ាកLx-300បើកបុកម៉ូតូ ពីក្រោយពេញទំហឹង ស្ថិតលើកំណាត់ ផ្លូវជាតិលេខ៣៣។

ហេតុការណ៍ដ៏ រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ១៦និង៤០នាទី ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខប៉ុស្តិ៍ នគរបាលសង្កាត់ព្រៃធំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ចន្លោះគីឡូម៉ែត្រ១៨-១៩។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា  មុនពេលកើតហេតុ  មានក្មេងសិស្សសាលា ពីរនាក់ជិះម៉ូតូ ម៉ាកស្មាស់ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កែប 1B-0247 ឌុបគ្នាចេញពីសាលា រៀនគោលបំណង ទៅផ្ទះវិញ ដោយបើកបរក្នុង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុក៏ មានរថយន្ត១គ្រឿង ម៉ាកលុចសីុស Lx-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-1307 ដោយបានបោះពួយយ៉ាងលឿនក្នុង ស្រាប់តែជ្រុលទៅ បុកម៉ូតូរបស់ ក្មេងសិស្សសាលា បណ្តាលឲ្យក្មេង ប្រុសអ្នកជិះពី ក្រោយបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯក្មេងស្រីជំទង់អ្នក បើកបរម៉ូតូបានទទួល គ្រោះថ្នាក់យ៉ាងដំណំ ហើយក៏ត្រូវបានក្រុម គ្រួសារដឹកទៅសង្គ្រោះ នៅឯមន្ទីរ ពេទ្យភ្លាមៗ។

សមត្ថកិច្ចបាន បញ្ជាក់ទៀថា ក្រោយពីកើតហេតុ រថយន្តបង្កបាន ព្យាយាមបើកគេច ទើបសមត្ថកិច្ចបើក ម៉ូតូនិងរថយន្ត ដេញតាមពីក្រោយ រហូតតាមទាន់នៅ ចំណុចភូមិសាស្ត្រ ភូមិចំការបី(ភ្នំវល្លិ៍) ប៉ុន្តែខណៈនោះ ម្ចាស់រថយន្ត បានដាក់មេផាយ បាត់ស្រមោលឈឹង ទៅហើយ។

នគរបាលបាន ឲ្យដឹងទៀតថា ជនរងគ្រោះដែល ស្លាប់បាត់បង់ជីវិត មានឈ្មោះ ទី អរុណ ភេទប្រុស អាយុ១១ឆ្នាំ អ្នករួមដំណើរ ស្លាប់នៅកន្លែង កើតហេតុ។

ចំណែកក្មេងស្រី ដែលបើកម៉ូតូ ឈ្មោះ យ៉ោង  ភូពេជ្រមុនី ភេទស្រី អាយុ១៤ឆ្នាំរបួសធ្ងន់ អ្នកទាំងពីររស់នៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

បច្ចុប្បន្នក្មេង ប្រុសរងគ្រោះដែល ស្លាប់បាត់បង់ជីវិត ត្រូវបានអាណា ព្យាបាលដឹកទៅ កាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី។

ដោយឡែកមធ្យោ បាយពាក់ព័ន្ធ សមត្ថកិច្ចបាននាំ យកទៅរក្សាទុកនៅ ក្នុងអធិការដ្ឋាន នគរបាលក្រុងកែប ដើម្បីរង់ចាំម្ចាស់ រថយន្តចូលខ្លួនមក ដោះស្រាយគ្នា ទៅតាមច្បាប់ ចរាចរណ៍ផ្លូវគោក៕ រាយការណ៍ ដោយលោក សេង ណារិទ្ធ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *