(ខេត្តរតនគិរី)៖ កម្លាំងការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបាន សហការជាមួយ កម្លាំងអធិការ នគរបាលស្រុកលំផាត់ និងសង្កាត់រដ្ឋបាល ព្រៃឈើក្រុងបានលុង ដោយមានការ សម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបទី តាំងស្តុកឈើខុស ច្បាប់មួយកន្លែង។
ប្រតិបត្តិការចុះបង្ក្រាប បទល្មើសព្រៃឈើ នេះបានធ្វើឡើងនៅ វេលាម៉ោង៩និង០០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកាឡែង ឃុំកាឡែងស្រុកលំផាត់ ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ ជា តារា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបានអោយដឹងថា វត្ថុតាងដែលត្រូវបាន សមត្ថកិច្ចដកហួតជា ឈើប្រភេទធ្នង់ចំនួន ៨១២គីឡូក្រាម ស្មើនិង០,៦០១ម៉ែត្រគូប។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចរឹប អូសនិងប្រគល់ទៅ អោយសង្កាត់រដ្ឋបាល ព្រៃឈើក្រុងបានលុង ដីម្បីចាត់ការទៅតាម និតិវីធីច្បាប់ព្រៃឈើ៕