អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយជំនាញជលផល ចុះ​កម្ទេច​បទល្មើស​នេសាទចំនួន​ ៤​កន្លែង នៅខេត្តបាត់ដំបង

(បាត់ដំបង​) ៖ ទី​តាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ចំនួន​ ០៤​ កន្លែង ដែល​ស្ថិត​ក្នុង​តំបន់​ «​អតីត​ដែន​ឡូ​ត៍​​នេសាទ​លេខ​១» ត្រូវ​បាន​មន្ត្រី​កម្លាំង​ជលផល ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ផង​ ចុះ​ទៅ​កាប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី២៧ ខែមក​រា ឆ្នាំ២០២៤ ស្ថិត​ក្នុងភូមិ​សាស្ត្រឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ។

កម្លាំង​ចុះ​បង្ក្រាប​ បានឱ្យដឹង​ថា កម្លាំង​ចម្រុះ​របស់​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​ទៅ​កាន់​តំបន់​ «​អតីត​ដែន​ឡូ​ត៍​នេសាទ​លេខ​១» ដោយបាន​កាប់​បំផ្លាញឧ​បករ​ណ៍​​នេសាទ​ខុសច្បាប់ ​ចំនួន​ ០៤ ​ទីតាំង​ ។

ប្រភព​ដដែល ​បាន​ឱ្យ​​ដឹង​ទៀត​ថា លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​ចម្រុះ​បាន​កាប់​បំផ្លាញ​ចោល​រួម​មាន៖ សាច់​ស្បៃ​មង​ ប្រវែង ​២.៣០០ ​ម៉ែត្រ បង្គោល​ឈើ​ជាង​ ៨០០​ ដើម ឡុ​ក​ចាប់​ត្រី​ ចំនួន​ ០៩ និង​ព្រ​លែង​កូន​ត្រី​ជា​ច្រើន​គីឡូក្រាម​ចូល​ទឹក​វិញ តែ​មុខសញ្ញា​ជន​ប្រព្រឹត្ត សមត្ថកិច្ច​ហាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។

​មានការ​កត់សម្គាល់​ដែរ​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​ទៅ​ប្រចាំការ​នៅ​តំបន់​ទន្លេសាប​តែ​ម្ដង ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ ។ ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​តែង​ចុះ​បង្ក្រាប​បទល្មើស​នេះ​ស្ទើរ​រាល់ថ្ងៃ កាប់​បំផ្លាញ​ចៅ​ល​នូវ​ឧ​បរក​ណ៍​នេសាទ​ល្មើសច្បាប់​នេះ រាប់​ពាន់​ម៉ែត្រ តែ​គេ​មិន​ធ្លាប់​ចាប់​បាន​ជន​ប្រព្រឹត្ត​បទល្មើស​នេះ​ បាន​ម្នាក់​ទេ​ ។

បើ​ទោះជា​កិច្ច​ប្រតិបត្តិការ​នេះ ធ្វើ​ដូច​ភ្លៀងរលឹម​ក្ដី តែ​ជនល្មើស​កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទ្វេ​ដង ហាក់​ផ្គើ​ន​នឹង​កម្លាំង​សមត្ថកិច្ច​ណាស់​ ។ នេះ​ដោយសារ​តែ​ ពួក​ជន​ទុច្ចរិត​ប្រព្រឹត្ត​ល្មើស​ទាំងនោះ មិន​ត្រូវ​បាន​ចា​ប់​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់ ទើប​ពួក​គេ​មាន​សេរីភាព​ប្រព្រឹត្ត​បទល្មើស​តាម​ទំនើងចិត្ត ​បង្ក្រាប​មិន​ចេះ​ថមថយ​បែប​នេះ​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *