ទៀនព្រះវស្សា៤១គូរ និងបរិក្ខារ បច្ច័យមួយចំនួន ត្រូវបានលោក ខេងស៊ុម យកទៅប្រគេនព្រះសង្ឃ ក្នុងវត្តជប់វ៉ារី សម្រាប់ទំនុកបំរុង ព្រះសង្ឃ គង់ចាំព្រះវស្សា

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះលោកខេង ស៊ុម ប្រធានក្រុម ប្រឹក្សាខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងារ ថ្នាក់ខេត្តចុះជួយ ស្រុកព្រះនេត្រព្រះ រួមជាមួយក្រុមការងារ ជាច្រើននាក់និងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ លោក កែវប៊ុនយឿន ប្រធានក្រុមប្រឹក្សា ស្រុកព្រះនេត្រព្រះ ព្រមទាំង កងកំលាំងទាំង៣ ប្រភេទបាននាំយក បរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀនព្រះវស្សាចំនួន៤១គូយក ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាល១ត្រីមាស នៅក្នុងវត្តជប់វ៉ារី ភូមិជប់វ៉ារី ឃុំភ្នុំជញ្ជាំង ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ និងធ្វើពិធី ចែកចាយបរិក្ខារ ទេយ្យទាន និង បច្ច័យ  ទៀនព្រះវស្សាចំនួន៤១គូរ បន្តដល់វត្តចំនួន៤១វត្តក្នុង ស្រុកព្រះនេត្រព្រះ ក្នុង១វត្តទទួលបាន ទឹកសុទ្ធ២យួរ ទឹកសុីអុីវ៥យួរ ទឹកត្រី ៥យួរ មី៥កេះ ទឹកក្រូច២កេះ ទៀនវស្សា១គូស្លាដក ៥ អង្ករ១ការុង និងថវិកា ១០០,០០០រៀល ទាំង៤១វត្តសរុបជា ទឹកប្រាក់ អស់ចំនួន ៣០,៩៩៦, ០០០រៀល។

ក្នុងពិធីនោះលោក ខេង ស៊ុម បានមានប្រសាសន៍ ថារដូវនេះជារដូវចូល វស្សាពុទ្ធបរិស័ទ ទូទាំងប្រទេសបាននាំ គ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះ សង្ឃនៅតាមទីវត្ត អារាមជាហូរហែរ ហើយក្នុងការចូលវស្សា នេះមានរយះពេលតែ ៣ខែប៉ុណ្ណោះ ព្រះសង្ឃគ្រប់វត្តអារាម ទូទាំងប្រទេសខ្មែរមិន អាចនិមន្តចេញ ទៅបិណ្ឌបាទនៅ ទីណាបានឡើយហើយ ក្នុងចូលវស្សានោះ ពុទ្ធបរិស័ទតែងតែនាំយក ទានវស្សាទេយ្យ វត្ថុនិងចង្ហាន់ទៅ ប្រគេនព្រះសង្ឃដើម្បី ឧទ្ទិសកុសលដល់ដួង វិញ្ញាណក្ខ័ន្ធអ្នកដែលបាន ចែកឋានទៅកាន់ លោកខាងមុខផងដែរ។

ក្នុងនោះលោក ខេង ស៊ុម ក៏បានលើកឡើង ពីការរីកចំរើននិងកំពុង អភិវឌ្ឍន៍ក្នុងខេត្ត បន្ទាយមានជ័យ  អំពីវិស័យពុទ្ធ ចក្រវត្តអារាមនិង ព្រះសង្ឃជាដើម។

លោក ខេង ស៊ុម បានបញ្ជាក់ទៀត ថាទៀនវស្សានិង ទេយ្យវត្ថុយកទៅ ប្រគេនព្រះសង្ឃ នេះគឺដើម្បីលើក ស្ទួយប្រជាពលរដ្ឋឲ្យ កាន់តែយល់ដឹងអំពី វិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការ ធ្វើបុណ្យទាននិង ចូលរួមចំណែក ការកសាងសមិទ្ធផល ផ្នែកវិស័យ ព្រះពុទ្ធសាសនានិង ផ្នែកអាណាចក្រ ឲ្យបានរីកចំរើន រុងរឿងផងដែរ។

ហើយទៀនវស្សាដែល លោកនិងក្រុមការងារ ជាច្រើននាក់លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ លោក កែវប៊ុនយឿន ប្រធានក្រុមប្រឹក្សា ស្រុកព្រះនេត្រព្រះ កងកំលាំង ទាំង៣ប្រភេទ យកទៅប្រគេនព្រះ សង្ឃក្នុងវត្តនោះ មានចំនួន៤១វត្ត ហើយថ្ងៃនេះជាថ្ងៃ ត្រៀមចូលបុណ្យ វស្សាដំបូងអង្អស់ ផងដែរ។

នៅបញ្ចប់កម្មវិធី លោក ខេង ស៊ុម បានចែកអំណោយ ជូនដល់អ្នកចូលជា ច្រើនរយនាក់ ក្នុង១នាក់ទទួលបាន សារុងនិង ថវិកាចំនួន ៥,០០០រៀល ផងដែ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *