រកឃើញបង្គាចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម នៅរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ មន្ត្រី ក​.​ប​.​ប​. រក​ឃើញ​បង្គា​មាន​ចាក់​សារធាតុ​ចាហួយ​ ចំនួន​ ១៦០ គីឡូក្រាម ហើយ​ត្រូវ​បាន​មន្ត្រី​ដកហូត និង​យក​ទៅ​បំផ្លាញ​ចោល ។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋានការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ បាន​បង្ហោះ​នា​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ២០២៤ នេះ ។

នា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ មន្ត្រី​ស៊ើបអង្កេត​/​អធិការកិច្ច​ម្ហូបអាហារ​នៃ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ និង​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ដែនដី​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក និង​ចែកចាយ ផលិតផល​គ្រឿង​សមុទ្រ មាន់​ខ្មៅ​បង្កក ព្រុយ​ត្រី​សាល​ម៉ុ​ន ។​ល​។

ករណីខាងលើនេះដែរ មានចំនួន ០១ ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម ។

យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យ នៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន ០៤ កេស ស្មើនឹង ១៦០ គីឡូក្រាម ។

សូមបញ្ជាក់ផងដែរថា បង្គាទាំងនោះ ត្រូវបានមន្ត្រីជំនាញដកហូត និងយកទៅបំផ្លាញចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ក្រោយបញ្ចប់បេសកកម្មភ្លាមៗ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *