សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ៧នាក់ រហ័សនាមក្រុម NY3 ទៅតុលាការ ករណីព្រួតគ្នា កាប់គូជម្លោះរបួសធ្ងន់

(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ ក្នុងចំណោមបក្ខពួក ចំនួន ១០ នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំបិតបុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ៣០ នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *