កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចគ្រឿងអលង្កា និងទទួលផលចោរកម្ម

(ភ្នំពេញ) ៖ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ ៖ ០០ នាទី កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ១-ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ដកហូតវត្ថុតាង ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន ០៥ វង់ (ឃាត់ខ្លួន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ ៖ ០០នាទី) ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១ ៖ ០០ នាទី បន្តឃាត់ខ្លួនជនសង្ស័យ ០១ នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ទទួលផលចោរកម្ម) ។

វត្ថុតាងដកហូត៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូងពណ៌ស ចំនួន ៥៣ វង់។ សរុបជនសង្ស័យឃាត់ខ្លួន ០២ នាក់ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *