កម្មករ ២០នាក់​ក្នុងសំណង់អគារមួយ ត្រូវ​​​សមត្ថកិច្ចឃាត់ខ្លួន​ ​ដើម្បី​​​​រក​​​សារ​ធាតុ​ញៀន​​

(ព្រះសីហនុ) ៖ លោក​វី​រ​សេនីយ៍​ត្រី សំ ប្រាក់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ៤ បាន​ឱ្យដឹង​កាលពីល្ងាច​ទី១២ ខែមក​រា ​ថា ក្រោម​បទបញ្ជា​របស់ ​ឯកឧត្តម​អភិបាលខេត្ត​ ​កម្លាំង​ប៉ុស្តិ៍​​​សង្កាត់​ទី៤ និង​​គណៈ​បញ្ជាការ​​​ក្រុង​ បាន​ចុះ​ធ្វើ​រដ្ឋបាល​ដោយ​​ឃា​ត់ខ្លួន​មនុស្សបាន​​ចំនួន ២០ នាក់ ក្នុងនោះ ​​រក​ឃើញ​សារធាតុញៀន​ចំនួន​ ០៥ ​នាក់ ​ក្រោយ​ពី​ធ្វើតេស្ត ​។

​​ប្រភព​ដដែល​​បន្តថា ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ បាន​ចុះធ្វើរ​ដ្ឋ​បាលជា​ចំ​ហនៅ​ចំណុច​អគារ​សំណង់​មួយ​កន្លែង ស្ថិតក្នុង​​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ​ការធ្វើ​តេស្ត​ទឹកនោម​ ​ក៏រកឃើញ​សារធាតុ​ញៀន​​ ០៥​ នាក់ ។

បច្ចុប្បន្ន ​​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ​ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *