សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់

(កែប) ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឃាត់ចាប់ទូកនេសាទល្មើស ០១ គ្រឿង រួមជាមួយជនសង្ស័យ ០៣ នាក់ ដែលបានប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ ជ្រមុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ០៥ គីឡូម៉ែត្រ ។

ការឃាត់ចាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ៖ ១៥ នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនដូចជា ទូកយន្តបណ្តោយ ១៤ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ ម៉ាស៊ីនម៉ាក ISUZU93 កម្លាំង ៤០ សេះ ០១ គ្រឿង, ម៉ាស៊ីនខ្យល់កម្លាំង ២៤ សេះ ០១ គ្រឿង,ទុយោខ្យល់ប្រវែង ៤០០ ម៉ែត្រ និងសំណ ០២ ខ្សែ ទម្ងន់ ២៤ គីឡូក្រាម ។

សមត្ថកិច្ចជលផលខេត្តកែប កំពុងរៀបចំសំណុំរឿងពិន័យអន្តរការណ៍តាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *