(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះលោក ឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល ចរាចរណ៍និង នគរបាលចរាចរណ៍ ជាច្រើននាក់ទៀតបាន ធ្វើពិធីកិនកំទេច ចោល បំពង់ ស៊ី ម៉ាំង ម៉ូតូ កែ ច្នៃ ប្រែនចំនួន២៣២ គ្រឿងបានមកពី កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បង្ក្រាប ដកហូត ពី ក្រុម ម៉ូតូ ក្មេង ទំនើង បើកបង្កសម្លេង លាន់ឮរំខានដល់ ការរស់នៅរបស់ ប្រជាពលរដ្ឋ និង ប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈ តាម ដងផ្លូវ យ៉ាងខ្លាំង។
លោក វរសេនីយ៍ឯក សន គឹមសួគ៍ នាយការិយាល័យ នគរបាល ចរាចរណ៍ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា បំពង់ ស៊ី ម៉ាំង ម៉ូតូ កែ ច្នៃ ប្រែ ន ខាងលើ ត្រូវ បាន កម្លាំង នគរបាល ការិយាល័យ ចរាចរណ៍ ខេត្ត និង កម្លាំង នគរបាល តាម បណ្តា នគរបាលស្រុកក្រុងទាំង៩ បាន ធ្វើការ បង្ក្រាប ដកហូត តាម ដងផ្លូវ រយៈពេល ៥ ខែ មក ហើយ ដោយឡែក អ្នក ប្រព្រឹត្តល្មើសសមត្ថកិច្ច នគរបាលបានធ្វើការ អប់រំឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពខុសច្បាប់ បែប នោះ ទៀត មិនដាក់ ទោសអីនោះទេ។
ហើយការបង្ក្រាប នេះអនុវត្តតាម បញ្ជារបស់លោក អាត់ ខែម លោកបានឲ្យកម្លាំង នគរបាលចរាចរណ៍ខេត្តក៏ដូច នគរបាលស្រុកក្រុង ទាំង៩ត្រូវចុះទប់ស្កាត់ និងបង្ក្រាបម៉ូតូកែច្នៃ ខុសបច្ចេកទេស បំពង់ ស៊ី ម៉ាំង ប្រែនការ កែ ច្នៃ បំពង់ ស៊ី ម៉ាំង រថយន្ត ខុស បទដ្ឋាន បច្ចេកទេស និង ការ កែ ច្នៃ លេង ភ្លើង ឡាស៊ែ ខុស បច្ចេកទេស ជាដើម នោះ ។
លោក វរសេនីយ៍ឯក សន គឹមសួគ៍ បានបញ្ជាក់ឲ្យ ដឹងទៀតថាអនុវត្ត នៅត្រង់ចំណុចមាត្រា ទី៤គឺយានជំនិះ ដែលបញ្ចេញផ្សែង ខ្លាំងឬសម្លេងម៉ាស៊ីន ខ្លាំងលើស បទដ្ឋាន បច្ចេកទេស ឬ បំពាក់ ប្រព័ន្ធ ភ្លើង ខុស ស្តង់ដា កំណត់ រំខាន ដល់ ប្រជាពលរដ្ឋ អាចប្តឹងអំពីការរំខាន នៃការរស់នៅ របស់ពួកគាត់។
ក្នុងនោះលោក អាត់ ខែម បានអំពាវនាវឲ្យយុវជន ដែលអ្នកប្រើប្រាស់ បំពង់ស៊ីម៉ាំងម៉ូតូប្រែន ត្រូវបញ្ឈប់ជាបន្ទាន់ នាំគ្នាចូលរួមគោរព ច្បាប់ចរាចរណ៍ ផ្លូវគោក រក្សា សណ្តាប់ធ្នាប់ សាធារណៈ និង រក្សា សុវត្ថិភាព អាយុជីវិត ខ្លួនឯង និង អាយុជីវិត អ្នក ដទៃ ផង។
បញ្ជាក់នេះជា លើក ទី ២ ហើយ ដែល ធ្វើ ពិធី កំទេច ចោល បំពង់ ស៊ី ម៉ាំង ម៉ូតូ កែ ច្នៃ ខុស បច្ចេកទេស លើក ទី ១ បាន កិនកំទេច ចោល ជាង ៣០០ គ្រឿង ៕