រាជរដ្ឋាភិបាល សម្រេចបន្តគោលការណ៍លើកលែងពន្ធការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ

(ភ្នំពេញ) ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងដោយបានសម្រេចបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។

ការណ៍ដែលរាជរដ្ឋាភិបាលនឹងបន្តអនុគ្រោះពន្ធទៅលើវិស័យអចលនទ្រព្យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។

យោងតាមសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការបន្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យនេះ រួមមាន៖ ១. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ២. ពន្ធលើប្រាក់ចំណេញមូលធន ៣. ពន្ធលើអនចលទ្រព្យ និង៤. ពន្ធលើដីធ្លីមិនបានប្រើប្រាស់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *