(ខេត្តប៉ៃលិន)៖ កម្លាំងនគរបាលបាល នៃ អធិការដ្ឋាន នគរបាលស្រុក សាលាក្រៅចុះ បង្ក្រាបទីតាំង ល្បែងបក្សីមួយកន្លែង និងឃាត់ខ្លួនអ្នកញៀន ល្បែងបក្សីបានចំនួន២នាក់ កាលពីរសៀល ថ្ងៃទី០៦ខែ កក្កដាឆ្នាំ២០១៩ វេលាម៉ោង១៥និង ០០នាទីនៅត្រង់ ចំណុចអូរកប់អង្ករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ការចុះបង្ក្រាបទីតាំងល្បែង បក្សីចខាងលើនេះ កម្លាំងជំនាញឃាត់ខ្លួន បានជនញៀនល្បែង ចំនួន២នាក់និង រឹបអូសបានវត្ថុតាង រួមមានមាន់សំរាប់ ប្រជល់ចំនួន១០ក្បាល ស៊ុបសំរាប់ក្រុងមាន់ មានចំនួន៣ ខ្សែសង្វៀន សម្រាប់ជល់មាន់ មានចំនួន ០១និងម៉ូតូចំនួន ១០គ្រឿង។
សមត្ថកិច្ចអោយដឹងទៀតថា ជន ដែលញៀនល្បែង ដែលកម្លាំងជំនាញឃាត់ ខ្លួនបាននោះទី១ ឈ្មោះ ហេង ឆើត ភេទប្រុស អាយុ២៦ឆ្នាំនិង ទី២ឈ្មោះ ថន ភារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២រស់នៅក្នុង ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញនៃអធិកា រដ្ឋាននគរបាលស្រុក សាលាក្រៅ កសាង សំណុំរឿងបញ្ជូន ទៅកាន់ស្នងការ នគរបាលខេត្ត ប៉ៃលិនដើម្បី ចាត់ការបន្តរទៅតាម និតិវិធី ច្បាប់៕ ដោយ ប្រម៉ាញ់ជាយដែន