នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កោះហៅអតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះ កឹម ជាតិ ដើម្បីចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុនមួយ

(ភ្នំពេញ) ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកោះហៅអតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះ កឹម ជាតិ ដើម្បីចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប។

តាមរយៈលិខិតកោះដែលចុះហត្ថលេខាដោយប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ បានកោះហៅលើកទី១ឱ្យឈ្មោះ កឹម ជាតិ ត្រូវចូលមកបំភ្លឺនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប។

ឈ្មោះ កឹម ជាតិ ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយពេលបែកធ្លាយរឿងអាស្រូវមួយដែលក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុនចំនួន ១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។

បណ្ដឹងរបស់ លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *