ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ៣គីឡូក្រាម

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុប ចំនួន ០៧ នាក់ ក្នុងនោះមានជនជាតិវៀតណាម ០៦ នាក់ និងខ្មែរ ០១ នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀនជិត ០៣ គីឡូក្រាម ។

ប្រតិបត្តិការបង្កា្រប និងឃាត់ខ្លួនក្រុមជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២៣​ ៖ ៣០ នាទី នៅចំណុចផ្ទះសំណាក់ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងជាសារធាតុញៀន សរុបទម្ងន់ ២៩៨៥,៤៨ ក្រាម (២គីឡូ ៩៨៥,៤៨ក្រាម ។

ក្នុងនោះ មេតំហ្វេតាមីន (ICE) ទម្ងន់ ១១៧៥,៧១ក្រាម (១គីឡូ១៧៥,៧១ក្រាម) ។
កេតាមីន (KETAMIN) ទម្ងន់១៤៥៦,១៥ ក្រាម (១គីឡូ ៤៥៦,១៥ ក្រាម) ។
អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៣៥៣,៦២ ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ០២ គ្រឿង ។

សម្ភារៈដកហូតរួមមាន ទូរសព្ទដៃ ០៨ គ្រឿង ម៉ូតូ ០៣ គ្រឿង រថយន្ត ០១ គ្រឿង លិខិតឆ្លងដែនវៀតណាម ០២ ក្បាល រួមជាមួយឧបករណ៍សម្ភារវេចខ្ចប់មួយចំនួនទៀត ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *