(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយ ស្រុកដំណាក់ចង្អើរ បានចូលរួមជា អធិបតីក្នុងមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើត គណបក្សប្រជាជន កម្ពុជា (២៨ ខែមិថុនា ឆ្នាំ១៩៥១- ២៨ ខែមិថុនា ឆ្នាំ២០១៩ ) នៅស្នាក់ការ គណបក្សស្រុក ដំណាក់ចង្អើរ។
ក្នុងពិធីមិទ្ទិញរំលឹក ខួបអនុស្សាវរីយ៍ លើកទី៦៨នេះ ក៏មានការអញ្ជើញចូល រួមពីសំណាក់ លោកស្រី គឹម ចន្នី អភិបាលស្រុក និងជាប្រធានគណ បក្សប្រជាជនកម្ពុជា ស្រុកដំណាក់ចង្អើរ និង លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ សមាជិក សមាជិកា សរុបប្រមាណជិត១០០០នាក់។
ក្នុងសារលិខិត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលអានដោយ លោកស្រី គឹម ចន្នី ប្រធានគណបក្សស្រុក បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា កេីតឡេីងដោយប្រជាជន គឺដេីម្បីប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្ស ចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូ រួមសុខរួមទុក្ខជា មួយប្រជាជន កម្ពុជា រំដោះជាតិឲ្យរួចផុតពីពួក អាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំ របបកម្ពុជាប្រជាធិប តេយ្យប្រល័យ ពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បាន បើកឡើងនូវទំព័រថ្មី នៃប្រវត្តិសាស្ត្រ កសាងមាតុភូមិ របស់ប្រជាជាតិខ្មែរ ឡើងវិញ។
រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា ក្រោមកិច្ចដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យ ប្រទេសកម្ពុជា មានការអភិវឌ្ឍនយ៉ាងខ្លាំង និងសម្រេចជោគ ជ័យដ៏ធំធេងលើ គ្រប់វិស័យ។
គោលដៅចម្បងៗ របស់គណបក្ស ប្រជាជនកម្ពុជា គឺការបន្តពង្រឹង សន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមឲ្យបានរឹងមាំ និងជំរុញការ កសាង អភិវឌ្ឍន៍ ប្រទេស ប្រកបដោយ និរន្តរភាព ដែល ជាសរសរស្តម្ភគ្រឹះ ដ៏រឹងមាំ ក្នុងការសម្រេច គោលដៅអភិវឌ្ឍន៍ ក្នុងការឆ្លើយ តបទៅឆន្ទៈម្ចាស់ឆ្នោត។
លេីសពីនេះទៀត គណបក្ស ប្រជាជនកម្ពុជា គាំទ្រពេញទំហឹង ពីការខិតខំរបស់រាជ រដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តន៍ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៤ ឲ្យមានប្រសិទ្ធភាព ដើមី្បសម្រេចនូវ គោលដៅជាយុទ្ធ សាស្ត្រទាំង៤ ដែលបានកំណត់ ក្នុងគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័ន រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឆ្លងតាមជ័យជំនះ ដ៏ត្រចះត្រចង់ របស់គណបក្ស ប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់ និងជឿជាក់លើការ ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយ ជីវភាពប្រជាជន និងបន្តកែទម្រង់ លើគ្រប់វិស័យ តទៅមុខទៀត។
ក្នុងសារលិខិត របស់ប្រធាន គណបក្សប្រជាជន កម្ពុជា សម្តេច ក៏បានអំពាវ នាវដល់គណៈកម្មាធិការ គណបក្សនៅ គ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប ត្រូវលើកកម្ពស់ប្រពៃណី ស្នេហាជាតិ ស្រឡាញ់ ប្រជាជន ខិតខំពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួម សកម្មភាព ក្នុងការកសាង សមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់ វិស័យ សំដៅលើក កម្ពស់ សមត្ថភាព ដឹកនាំរបស់បក្ស ឲ្យសម្រេចបាន សមទ្ធិផលធំៗ បន្ថែមទៀត ។
ក្នុងពិធីនេះដែរ លោក ទេព យុទ្ធី បានមានប្រសាសន៍ថា គណបក្ស ប្រជាជនកម្ពុជា បានចាប់បដិ សន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា(គណបក្សប្រជាជន បដិវត្តន៍ខែ្មរ) ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជាគណបក្ស ប្រជាជនកម្ពុជា។
ចាប់តាំងពីពេល បដិសន្ធិរហូតមក ដល់បច្ចុប្បន្ន គណបក្សបាន ប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំង ប្រជាជាតិទាំងមូល ដែល មានឧត្តមគតិស្នេហា ជាតិមាតុភូមិ ស្រឡាញ់លទ្ធិ ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការ ពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ទេព យុទ្ធី ក៏ សូមឲ្យជនរួម ជាតិទាំង មូល រួមសាមគ្គីគ្នា ជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋ ធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរ ទាំងមូល ព្រមទាំងរក្សាខ្ជាប់ នូវឧត្តមគតិ ស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាម គ្គីភាព ធ្វើតែអំពើល្អ និងជៀសវាង នូវរាល់ទង្វើមិន ត្រឹមត្រូវ ដោយបំពានលើ គោលការណ៍ គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឱ្យ ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ របស់ប្រជាជនកម្ពុជា៕ សេង ណារិទ្ធ