កំណាត់ផ្លូវចំនួន២ខ្សែ ដែលខូចខាតធ្ងន់ធ្ងរ ក្នុងក្រុងបានលុង កំពុងពន្លឿនការជួសជុល ឱ្យរួចរាល់មុនដាច់ឆ្នាំនេះ

(រតនគិរី) ៖ កំណាត់ផ្លូចំនួន ២ ខ្សែក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលជាផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរពិបាកក្នុងការធ្វើដំណើរពេលនេះកំពុងតែពន្លឿននៃការសាងសង់និង ជួសជុល របស់អាជ្ញាធរខេត្ត ឲ្យបានរួចរាល់នៅបំណាច់ឆ្នាំ ២០២៣ដើម្បីជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថាកំណាត់ផ្លូវដែលកំពុងស្ថាបនានិងជួសជុលឡើងវិញនេះជាគម្រោងឆ្នាំ ២០២៣ របស់ខេត្ត ហើយបច្ចុប្បន្នដើម្បីជាចំណងដៃស្របតាមគោលការណ៍របស់ខេត្ត បានប្រគល់តួនាទីឲ្យមន្ទីរសាធារណកម្មដឹកជូនខេត្តស្ថាបនានិងជួសជុលត្រួតពិនិត្យទៅលើបច្ចេកទេស ដែលក្រុមហ៊ុនបានមៅការធ្វើដើម្បីពន្លឿននៃការសាងសង់ឲ្យរួចរាល់ជាស្ថាពរនៅក្នុងចុងឆ្នាំ នេះ។

ផ្លូវដែលកំពុងពន្លឿននៃការសាងសង់និងស្ថាបនាទាំងពីរខ្សែនេះ គឺ កំណាត់ផ្លូវទី ១ ផ្លូវក្នុងក្រុង លេខ ៣៣ កែងផ្លូវជាតិលេខ ៧៨ ដល់កែងផ្លូវជាតិលេខ ៧៨ – ៥ មានប្រវែង ៧៦០ម ក្រាលជាកៅស៊ូ DBST ២ ជាន់ មានទទឹង ១២ មស្ថិតក្នុងសង្កាត់បឹងកន្សែងក្រុងបានលុង ដោយបច្ចុប្បន្ននេះកំពុងស្ថាបនាក្រាលកៅស៊ូ DBST រួចរាល់បានមួយជាន់ហើយ នៅតែមួយជាន់ទៀត និងគូសគំនូសញ្ញាគឺសម្រេចជាស្ថាពរ។

កំណត់ផ្លូវទី ២ ផ្លូវក្រុង លេខ ៤៦ ចាប់ពីកែងផ្លូវក្រុងលេខ ២៣ ដល់កែងផ្លូវក្រុងលេខ ៣៣ទទឹង ១៥.២ម ប្រវែង១១៦៧មស្ថិតក្នុងសង្កាត់បឹងកន្លែងក្រុងបានលុងដូចគ្នា ជាគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូបេតុង ( A C ) ហើយបច្ចុប្បន្នកំពុងតែជំរុញនៃការអ៊ុតឲ្យរួចរាល់ជាស្ថាពរនៅក្នុងចុងខែធ្នូឆ្នាំ ២០២៣ដូចគ្នា។

បើតាមការបញ្ជាក់ពីលោក សាយ សាមាន ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ នេះគម្រោងនៃការសាងសង់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត និង គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនគឺខាងមន្ទីរកំពុងតែត្រៀមនឹងបញ្ចប់គម្រោងឲ្យរួចរាល់ជាស្ថាពរទាំងផ្លូវជាតិនិងផ្លូវដីដែលជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរសាធារណៈកម្មដឹកជញ្ជូនខេត្ត ដើម្បីជាចំណងដៃជូនប្រជាពលរដ្ឋក្នុងឆ្នាំ ២០២៣ នេះ។

លោកប្រធានមន្ទីររូបនេះបានឲ្យដឹងទៀតថាការរីកចម្រើនការអភិវឌ្ឍដោយឥតឈប់ឈរនៅលើទឹកដីខេត្តរតនគិរីសព្វថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានរក្សាបាននូវសន្តិភាពស្ថិរភាពទើបមានការអភិវឌ្ឍរីកចម្រើន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *