HOT NEWS: មនុស្ស ៦នាក់ស្លាប់ និងជាង ១០នាក់ រងរបួសក្នុងគ្រោះថ្នាក់ធ្លាក់រថយន្តនៅភ្នំគូលែន

(សៀមរាប) ៖ មនុស្សប្រុសស្រី៦នាក់បានស្លាប់នៅកន្លែងកើតហេតុ និងប្រមាណជា១០នាក់ទៀតរងរបួស ដោយសាររថយន្តធ្លាក់ចំណោទផ្លូវនៅភ្នំគូលែន ។

អធិការស្រុកស្វាយលើ លោក យឹប យ៉ុងឈាង បានឱ្យដឹងថា នៅវេលាម៉ោង ១៦ ថ្ងៃទី២៧ ខែវិច្ឆិកានេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិននៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោតខ្លាំង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់​។

លោកថា មានមនុស្សស្លាប់នៅនឹងកន្លែង ០៦ នាក់ ក្នុងនោះស្រី ០២ នាក់ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០ នាក់ ។

បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ផ្លូវទេ លោកប្រាប់ថា កំពុងរវល់អន្តរាគមន៍ជញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *