មន្ទីរសាធារណការខេត្តបាត់ដំបងចុះអនុវត្តការងារជួសជុលថែទាំនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង!

(បាត់ដំបង) ៖ នៅថ្ងៃទី ២៦ខែ វិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពអនុវត្តការងារជួសជុលថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងក្រោមការដឹកនាំរបស់ឯកឧត្តមព្រួញរិទ្ធថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង
១.លើកំណាត់ផ្លូវជាតិលេខ៥ ៖ បន្តការងារជួសជុលរបាដែកលើមេដ្យានផ្លូវ ចន្លោះគ.ម ២៧៨+៦០០ដល់ គ.ម ២៧៨+៨០០ស្ថិតនៅឃុំអន្លង់វិលស្រុកសង្កែ។

២.លើកំណាត់ផ្លូវជាតិលេខ ៥៩ ៖បន្តការងារជួសជុលដោយជីកជ្រួយកាយដីគ្មានគុណភាពចេញ ចាក់ថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក ចន្លោះគ.ម៩៣+០០០ ដល់គ.ម ១០៨+០០០ ស្ថិតនៅឃុំ បឹងរាំង ស្រុក ស្រុកកំរៀង។

៣.លើកំណាត់ផ្លូវខេត្តលេខ ១៥៤H៖ បន្តការងារស្រោចកៅស៊ូ ជួសជុលលើស្នាមប្រេះ ស្រុត និងលុបសំបុកមាន់ ចន្លោះគ.ម ០៩+៥០០ ដល់គ.ម ១០+០០០ ស្ថិតនៅសង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

៤.លើកំណាត់ផ្លូវខេត្តលេខ ១៥៦A១៖បន្តការងារស្រោចកៅស៊ូជួសជុលលុបសំបុកមាន់ចន្លោះគ.ម១៤+៥០០ដល់គ.ម ១៥+៨៥០ ស្ថិតនៅឃុំ ពាមឯក ស្រុកឯកភ្នំ។

៥.លើកំណាត់ផ្លូវខេត្តលេខ១៥៧B២៖ បន្តការងារចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួផ្លូវចន្លោះគ.ម ១០+២០០ ដល់គ.ម ១១+០០០ស្ថិតនៅ ឃុំបឹងប្រាំ ស្រុកបវេល ។

៦.លើកំណាត់ផ្លូវខេត្តលេខ១៥៩B១៖ បន្តការងារចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួផ្លូវ ចន្លោះគ.ម ០៩+០០០ ដល់គ.ម ០៩+២០០ ស្ថិតនៅឃុំជ្រៃស្រុក ថ្មគោល។

៧.លើកំណាត់ផ្លូវខេត្តលេខ១៥៧០៖បន្តការងារស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ ចន្លោះគ.ម ០២+០០០ ដល់គ.ម ០៣+០០០ ស្ថិតនៅឃុំ តាគ្រាម ស្រុកបាណន់ ។
បច្ចុប្បន្ន÷ក្រសួងសាធារណការខេត្តបាត់ដំបងដឹកនាំនិងអនុវត្តជួសជុលផ្ទាល់ដូចឯកឧត្តមព្រុញរិទ្ឋថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *