(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះ កូនឈើប្រណិត មានចំនួន ១,០០០ដើម ត្រូវបានដាក់ដាំនៅ បរិវេណផ្នែករដ្ឋ បាលព្រៃឈើថ្មពួក ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង៥,០០០ដើមផ្សេងទៀត ធ្វើការចែកជូនប្រជាពល រដ្ឋដើម្បីធ្វើការដាំដុះ ក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួម លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ ប្រធានកិត្តិយស សមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ លោក អ៊ុុំរា ត្រី អភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីមេព្រៃ មន្ត្រីកសិកម្ម រួមទាំងមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជាច្រើន រយនាក់ចូលរួមផងដែរ។
ក្នុងបុណ្យរុក្ខទិវា ៩កក្កដា នេះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ ថាការងារដំាដើម ឈើនេះត្រូវបានមន្ត្រី រាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋ ចូលរួមដាំយ៉ាង ផុលផុសដើម្បី សង្គមគំរូមួយដែល គេទទួលស្គាល់ ជាពិធីប្រពៃណីជាតិ មួយហៅថាបុណ្យ រុក្ខទិវា ដែលកំណត់ ដោយព្រះរាជ ក្រិត្យលេខ ៧៣៨ ន.ស ចុះថ្ងៃទី ០៨ ខែសីហា ឆ្នំា១៩៥២ ហើយ ការដាំកូន ឈើថ្ងៃនេះមាន ក្រញូង បេងកកោះ គគីរ ឈើទាល និង កូនឈើហូបផ្លែ ខ្នុរ ស្វាយ ល្មុតជាដើម។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យទៀត ថាជាការពិតណាស់ ដើមឈើមានសារៈ សំខាន់ណាស់ចំពោះ ជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ ប្រភេទវាផ្ដល់សារៈ ប្រយោជន៍យ៉ាងច្រើនដូចជា ផ្ដល់មកនូវម្លប់ ផ្លែផ្កា អុសសំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ នឹងនាំមកនូវទឹក ភ្លៀងសំរាប់បង្កប ង្កើនផលចិញ្ចឹម ជីវិតមនុស្សលោក។
ហេតុដូចនេះ យើងទាំងអស់គ្នា ដែលជាអ្នកទទួល ប្រយោជន៍ពីដើម ឈើនេះគប្បីចូលរួម ថែរក្សាការពារ និងស្រឡាញ់ ព្រៃឈើ និងបរិស្ថាន ធម្មជាតិឲ្យបានគ្រប់ៗ គ្នាដើម្បីជាប្រ យោជន៍ដល់ខ្លួនយើង ផ្ទាល់ និងជីវិតសត្វ ព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈ ចម្រុះនោះផងដែរ។
ក្នុងនោះលោក អ៊ុំ រាត្រី បានអំពាវនាវចំពោះ ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ត្រូវបង្កើន សកម្មភាព ដាំដុះដើមឈើ គ្រប់ប្រភេទ នៅតាមទីវត្តអារាម ទីធ្លាសាធារណៈ ក្នុង បរិវេនគ្រឹះ ស្ថានសិក្សា មន្ទីរពេទ្យ តាមដងផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រឡាយ តាមភូមិដ្ឋាន នានានិងតាមភ្លឺ ស្រែ ចំការឲ្យបាន ច្រើនកុំចាំបាច់ មើលបំណាំគ្នា៕