(សៀមរាប)៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិត ធ្ងន់នៃស្នងការនគរ បាលខេត្តសៀមរាប សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុក ប្រាសាទបាគង និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល មានជ័យបានឃាត់ ជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី០៤ ខែកក្តដាឆ្នាំ២០១៩ វេលាម៉ោង០៨និង ៤០នាទីស្ថិតក្នុង ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីជនសង្ស័យ បានប្រើអំពីឹង្សាក្នុង គ្រួសារបណ្តាលអោយ ក្មេងអាយុជាង១ឆ្នាំ ស្លាប់និងបានគេចខ្លួន កាលពីថ្ងៃទី២៧ខែ មិថុនាឆ្នាំ២០១៩។
សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យមានឈ្មោះ ផ្លាយ វិភ័ត ភេទប្រុស អាយុ៣១ឆ្នាំ ចំណែក ជនរងគ្រោះមានឈ្មោះ សោម សុខុន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ និងឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ១ឆ្នាំ២ខែ ត្រូវជាកូនជនសង្ស័យ បានស្លាប់យ៉ាងអណោចអាធ៌ម គ្រួសារនេះរស់នៅ ក្នុងភូមិតាប្រាក់ ឃុំមានជ័យស្រុក ប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយ ដឹងទៀតថាបើយោង តាមការៀបរាប់ពីស្ត្រី រងគ្រោះត្រូវជាប្រពន្ធ ជនសង្ស័យបាន ប្រាប់អោយដឹង ថាមុនពេលកើតជន សង្ស័យបានឈ្លោះប្រកែក គ្នាជាមួយប្រពន្ធរឿង ទិញបន្លែរមិនល្អមក ធ្វើម្ហូបក្រោយមកប្រពន្ធ បានទៅដងទឹកលុះ ត្រឡប់មកវិ ស្រាប់តែឃើញប្តីរបស់ខ្លួនដែល ជាជនសង្ស័យបាន ចាប់កូនតូចបោក ទៅនិងសសរផ្ទះបាន បណ្តាលអោយ ស្លាប់អាណោចអាធ៌ម តែម្តងទៅក្រោយ ពីធ្វើសកម្មភាព រួចជនសង្ស័យក៏បាន រត់គេចខ្លួនបាត់ ស្រមោលតែម្តង។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា នៅល្ងាចថ្ងៃទី០៣ ខែកក្តដាឆ្នាំ២០១៩ វេលាម៉ោង១៩ និង២០នាទី កម្លាំងជំនាញនៃស្នងការ នគរបាលខេត្តសៀមរាប ទទួលបានព័ត៌មាន ថាជនសង្ស័យបាន ធ្វើដំណើរតាមឡាន ក្រុងចូលមកខេត្ត សៀមរាបហើយ កម្លាំងជំនាញនៃស្នងការ នគរបាលខេត្ត សហការណ៍ ជាមួយកម្លាំងអធិការ នគរបាលស្រុក ប្រាសាទបាគងនិង កម្លាំងនគរបាលប៉ុស្តិ៍ មានជ័យបាន ដាក់កម្លាំងឃ្លាំមើល ក្នុងមូលដ្ឋានដែលជន សង្ស័យឧស្សាហ៍ចេញ ចូលក្នុងចំណុចភូមិឃុំ កើតហេតុ រហូត ដល់ព្រឹកឡើងមុខ សញ្ញាចេញមុខទើប សមត្ថកិច្ចបានឃាត់ ខ្លួនជង្ស័យបាន តែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនាញ នៃស្នងការនគរបាល ខេត្តសៀមរាប យកទៅសាកសួរ បន្តរនិងកសាង សុំណំរឿងបញ្ជូនទៅ កាន់តុលាដើម្បីចាត់ ការបន្តរទៅតាម និតិវិធីច្បាប់៕