ពេទ្យសត្វឃាត់ រថយន្ត១គ្រឿងលួច ដឹកជ្រូកសាច់នាំពី ប្រទេសវៀតណាម ឆ្លងកាត់ជាច្រើន ខេត្តមកលក់ក្នុង ខេត្តបន្ទាយមានជ័យ បារម្ភឆ្លងប៉េស្ត ជ្រូកអាហ្វ្រិច

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១កក្តដា ឆ្នាំ២០១៩នេះ មន្ត្រីពេទ្យសត្វស្រុក និងពេទ្យសត្វខេត្ត បន្ទាយមានជ័យបាន ឃាត់រថយន្ត១គ្រឿង ដឹកជ្រូកសាច់នាំពី ប្រទេសវៀតណាម ឆ្លងកាត់ពីព្រំដែន កម្ពុជា វៀតណាមខាងកើត មកដល់ព្រំដែនកម្ពុជា ថៃខាងលិចប្រទេស ដោយបារម្ភខ្លាចការ ឆ្លងមេរោគប៉េស្តជ្រូកអាហ្វ្រិច។

លោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ការឃាត់រថយន្តលួចដឹក ជ្រូកពីប្រទេសវៀតណាម នេះមានម៉ាក់ហុីយាន ដាយកង់៦ឆ្លងដែន ពីវៀតណាមឆ្លងកាត់ ជាច្រើនខេត្តបំរុងមក ចែកចាយនៅ បន្ទាយមានជ័យត្រូវ បានកម្លាំងជំនាញ ពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមាន ជ័យឃាត់ចាប់បាន កាលពីសៀលថ្ងៃទី១ ខែកក្ដដាឆ្នាំ២០១៩នៅចំនុច ផ្លូវបំបែកក្នុងភូមិ បន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹង ទៀតថាពាក់ពន្ធ័នឹងការ ដឹកជញ្ជូនជ្រូកលួចនាំ ពីប្រទេសវៀតណាម ដែលបារម្ភពីការឆ្លងជម្ងឺ ប៉េស្តជ្រូកអាហ្វ្រាិច ឆ្លងដែនបំរុងមកចែក ចាយក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យនេះ មន្ត្រីជំនាញពេទ្យសត្វ ក៏បានទទួលការណែ នាំពីថ្នាក់លើតាម ខ្សែបណ្តោយ ការណែនាំពីលោក អ៊ុំ រាត្រិ អភិបាលខេត្តនិង ជាប្រធានគណ:បញ្ជារការកង ឯកភាពខេត្តបន្ទាយមានជ័យ និងក៏មានការសម្រប សម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញាអមអយ្យការ សាលាដំបូងខេត្តផងដែរ ។

លោកហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹង ទៀតថារថយន្តនោះ បានដឹកជ្រួកសាច់ ចំនួន៤០ក្បាល ក្នុងនោះ ងាប់លើឡាន៣ក្បាល ហើយបានលួចដឹក ចេញពីព្រំដែនវៀតណាម ជាទីដែលផ្ទុះករណី ជម្ងឺប៉េស្តិ៍ជ្រូកអាហ្វ្រិច ហើយឆ្លងកាត់ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យមក ដល់ខេត្តបន្ទាយមាន ជ័យតែម្តង ។

លោកហ៊ុយ ទូច បានបន្តថាចំពោះមុខ មន្ត្រីពេទ្យបានឃាត់ រថយន្តនិងអ្នកបើកទុកនៅការិយាល័យ  ហើយរក្សាជ្រូក ទុកមួយរយ:ពេលតាមវិធាន ការពេទ្យសត្វ ។

ក្នុងនោះបានបូមឈាម ជ្រូកយកធ្វើសំណាក់ វិភាគបញ្ជូនទៅមន្ទីរពិ សោធន៍នៃអគ្គនាយកដ្ឋាន ផលិតកម្មនិងបសុព្យា បាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីពិសោធន៍រកមេររោគ ចម្លងនានា រួមទាំងប៉េស្តជ្រូកអាហ្វ្រិច ដែលបង្កគ្រោះថ្នាក់ដល់ សុខភាពប្រជាពល រដ្ឋយ៉ាងខ្លាំងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *