ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានចេញបំរាមផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីមង្គលការ ពីធីជប់លៀង និងការជួបជុំបែបសាសនាផ្សេងៗ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩.
(ខេត្តបាត់ដំបង)/
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន ដែលមានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលម្តុំ ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។ការចេញបំរាមរបស់រដ្ឋបាលខេត្តបាត់ដំបង ធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តបាត់ដំបង៕