ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត
បន្ទាយបន្តចុះត្រួតពិនិត្យ កងកម្លាំងចម្រុះឈរជើង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ!!
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ៖
នាព្រឹក ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២១ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យផ្ទាល់ តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា -ថៃ នៅក្នុងភូមិសាស្ត្រ នៃវរៈសេនាតូច នគរបាលការពារព្រំដែន គោកលេខ៩១១ នឹង រឹតបន្តឹងបន្ថែម និងចុះត្រួតពិនិត្យ នឹងសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលឈរជើងការពារ សន្តិសុខ តាមច្រករបៀងផ្សេងៗ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។
និងអមដំណើរដោយ
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនឹងលោកវរសេនីយ៍ឯក សូ ចាន់ណារីមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១
ដឹកនាំកម្លាំងចុះត្រួតពិនិត្យកងកម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនឹង ដើម្បីទប់ស្កាត់បងប្អូនប្រជាពលរដ្ឋយើងកុំលួចឆ្លងដែនចូលប្រទេសថៃ
ដោយខុសច្បាប់ និងបានក្រើនរំលឹកដល់កម្លាំងទាំងអស់ ត្រូវសហការគ្នាបង្កើនការពារត្រួតពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសគោរពអនុវត្តឲ្យខានតែបាន នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវ វិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ ។ ចូលរួមការពារនិង ទប់ស្កាត់អនាម័យពាក់ម៉ាសរក្សាកម្លាតអោយបាន១មពីគ្នាលាងដៃនិងអាកុលទាំងអស់គ្នាដើម្បីកុំអោយឆ្លងកូវិដ-១៩។