លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរ:ការពារព្រំដែនគោកលេខ៨១៥ ចុះពិនិត្យកម្លាំងនៅតាមជួរខ្សែបន្ទាត់ព្រំដែនកម្ពុជា .ថៃ!
ខេត្តបន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ
នៅថ្ងៃអង្គារ ទី២៣ ខែ កុម្ភឆ្នាំ ២០២១
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ..
លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងទទួលការងារព្រំដែន ឣមដំណើរដោយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរ:លេខ៨១៥ ចុះពិនិត្យកម្លាំងនៅតាមគោលដៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនៅក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងស្តីទី នៃ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យក៏ដូចជា
លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងទទួលការងារព្រំដែន លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរ:លេខ៨១៥ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ រឹតបន្តឹង ដល់កងកម្លាំងទាំងអស់ នៃវរ:សេនាតូច នគរបាល ការពារព្រំដែន គោកលេខ៨១៥ ត្រូវទប់ស្កាត់ រាល់បទល្មើស លួចឆ្លងដែកគ្រប់ប្រភេទនឹងទប់ស្កាត់ ប្រជាពលរដ្ឋលួច ឆ្លងដែនខុសច្បាប់ ជាពិសេស រកមុខសញ្ញា មេខ្យល់ នាំពលករលួចឆ្លងដែនខុសច្បាប់ នាំមកចាត់ការតាមផ្លូវច្បាប់ និងការពារ សន្តិសុខ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ក្នុងនោះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរ:លេខ៨១៥ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ19 នៅក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕