ចាំមើលវាសនាឧត្តមសេនីយ៍ត្រី ប្រើកាំភ្លើង វាយក្បាលសន្តិសុខ ត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនបានត្រឹមមួយចំអិនកំពឹស ក្រោមបទចោទធ្ងន់ៗចំនួន២ ខណ:នេះត្រូវបានសម្រេចអោយនៅក្រៅឃុំ..

ចាំមើលវាសនាឧត្តមសេនីយ៍ត្រី ប្រើកាំភ្លើង វាយក្បាលសន្តិសុខ ត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនបានត្រឹមមួយចំអិនកំពឹស ក្រោមបទចោទធ្ងន់ៗចំនួន២ ខណ:នេះត្រូវបានសម្រេចអោយនៅក្រៅឃុំ..

ខេត្តកណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេខឃុំខ្លួនជនត្រូវចោទដែលយកកាំភ្លើងខ្លីវាយក្បាលសន្តិសុខ ក្រោយផ្ទុះកំហឹងរឿងបាត់ស្បែកជើង១គូរដាក់ពន្ធនាគារ បានត្រឹមមួយរយ: ត្រូវបានសម្រេចអោយនៅក្រៅឃុំ

ក្រោយឃាត់ខ្លួនធ្វើការសាកសួរ១​ថ្ងៃ១យប់ នគរបាលបានកសាងសំណុំរឿងបញ្ជូនជនជាប់ចោទ ឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីយោធាផ្កាយ១ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ដែលស្ថិតនៅក្នុងភូមិអង្គស្នូល៣ ឃុំពើក ស្រុកអង្គស្នួល ទៅកាន់សាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៥ មករា ២០២១នេះ ដើម្បីអនុវត្តនីតិវិធីបន្ត។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ធ្វើការចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា ២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបាន លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៥ មករា ២០២១។

គួររម្លឹកដែរថា កាលពី វេលាម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី៤ មករា ២០២១ ជនត្រូវចោទ បានចុះពីលើរថយន្ត ហើយដកកាំភ្លើងខ្លីពីចង្កេះ អាម៉េបញ្ជូលគ្រាប់ និងបានវាយក្បាលសន្តិសុខ យាមគ្លីនិករបស់ខ្លួន ឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ដែលកំពុងឈរនៅមុខមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្តាលឱ្យបែកក្បាលចំហៀងខាងឆ្វេង នៅលើត្រចៀក ហូរឈាមជោគខ្លួន ដេរអស់៣ថ្នេរ ដោយសារតែខឹងរឿងបាត់ស្បែកជើងរបស់ខ្លួនអស់១គូ។ ក្រោយបង្កហេតុ ជនជាប់ចោទត្រូវបាននគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន ធ្វើការសួរនាំ និងដកហូត អាវុធខ្លីមួយដើមម៉ាក CF98 បង់ចំនួនមួយ និង គ្រាប់ចំនួនមួយ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕​ប្រភព

You might like

Leave a Reply

Your email address will not be published. Required fields are marked *