លោកវរសេនីយ៍ឯក ឈឿ​ង គឹ​ម សុង នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ​បាន សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ចុះ​អនុវត្ត​តាម​បទបញ្ជាលោក​ឧត្តម​ស្នងការ(គោះទ្វារ​ផ្ទះ​លួចយកទូរស័ព្ឋ)មួយ​ករណី​

លោកវរសេនីយ៍ឯក ឈឿ​ង គឹ​ម សុង នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ​បាន សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ចុះ​អនុវត្ត​តាម​បទបញ្ជាលោក​ឧត្តម​ស្នងការ(គោះទ្វារ​ផ្ទះ​លួចយកទូរស័ព្ឋ)មួយ​ករណី​

ខេត្ត​បាត់ដំបង៖
នៅ​ថ្ងៃទី​ ១៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១១​:៣០​នាទី​ នៅ​ចំណុច​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ ចុះ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី

លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ នឹង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ការិយាល័យ​ជំនាញ​ សហការ​ជាមួយ​​​ ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​មាន​ស្ថានទម្ងន់​ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទូរស័ព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១​ នាក់​ ឈ្មោះ​ ស៊ឹម​ ចំរេីន​ ហៅ​ កោប​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

? ជនសង្ស័យ​ខាងលេី​បាន​ធ្វេីសកម្មភាព​ គាស់​ទ្វារ​ផ្ទះ​រួច​យក​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ទូ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ឡោះ​ ស៊ី​ណាត​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ រស់នៅ​​ភូមិ​នរា២​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​ ០៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ០០:៥០​ នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​លក់​ទូរស័ព្ទ​ដៃ​ស្ថិតក្នុងភូមិ​​សូភី២​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។

​- វត្ថុតាង​ដកហូត​រួម​មាន​
-​ ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ ម៉ាក​ oppo​ A12 ពណ៌​ ខៀវ
– អាវ​ពណ៌​ ស​ ដៃ​វែង​ ដែល​ជនសង្ស័យ​ពាក់​ធ្វេី​សកម្មភាព​ ចំនួន​ ​ ០១​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *