លោកអនុសេនីយ៍ឯក រស់ ពិសិដ្ឋនាយប៉ុស្តិ៍បឹងសាគូ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានប្រាប់រស្មីសំពៅលូននឹងបំភ្លឺបដិសេដទាំងស្រុងចំពោះបានចុះផ្សាយព័ត៌មានក្នុងស្រុក១ដែលបានសរសេរថាប៉ុស្តិ៍របស់លោកនាំចេញអ៉ីវ៉ាន់និងពលករខុសច្បាប់មិនមានទេ

លោកអនុសេនីយ៍ឯក រស់ ពិសិដ្ឋនាយប៉ុស្តិ៍បឹងសាគូ
វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១
បានប្រាប់រស្មីសំពៅលូននឹងបំភ្លឺបដិសេដទាំងស្រុងចំពោះបានចុះផ្សាយព័ត៌មានក្នុងស្រុក១ដែលបានសរសេរថាប៉ុស្តិ៍របស់លោកនាំចេញអ៉ីវ៉ាន់និងពលករខុសច្បាប់មិនមានទេ..

ខេត្ត​បន្ទាយ​មានជ័យ ÷ អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សូមធ្វើការបដិសេធទាំងស្រុងចំពោះអត្ថបទព័ត៌មានដែលបានចុះផ្សាយរបស់ផេក @គេហទំព័រ ផែនដីថ្មី PDT-News.com នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា៖
បទល្មើសឆ្លងដែនកើតឡើងពេញបន្ទុកនៅច្រករបៀងបឹងសាគូ ក្រុងប៉ោយប៉ែត ដោយមានការឃុបឃិតបើកដៃពីមេប៉ុស្តិ៍ ឈ្មោះ រស់ ពិសិដ្ឋ ដែលជាប្អូនថ្លៃលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ ។

ចំពោះខ្លឹមសារអត្ថបទព័ត៌មាននេះ អង្គភាពសូមជំរាបជូនលោកនាយកគេហទំព័រ ផែនដីថ្មី PDT-News.com ជ្រាបថា៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងបទល្មើសឆ្លងដែនពិសេសពលករឆ្លងដែននិងនាំទំនិញខុសច្បាប់ផ្សេងៗឆ្លងដែននោះ។

អង្គភាពយើងខ្ញុំ សូមជម្រាបជូនសាធារណជននិងសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ការចេញ
ផ្សាយថាមានការចេញអីវ៉ាន់និងពលករ ខុសច្បាប់ តាមច្រកបឹងសាគូនោះគឺ(ត្រូវបានហាមឃាត់) គ្មានទេច្រករបៀង ឬផ្លូវស្រម៉ោច ហើយ កងកម្លាំងដែលនៅការពារតាមខ្សែបន្ទាត់ព្រំដែនទាំងខាងភាគីកម្ពុជា​ និងភាគីថៃ បានរួមគ្នាយ៉ាងសកម្មទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពិសេសពលករឆ្លងដែន និងនាំទំនិញខុសច្បាប់ផ្សេងៗឆ្លងដែន ពិសេសជាងនេះទៀត គឺកងកម្លាំងជួរមុខទ្វេរភាគីកម្ពុជា-ថៃ រួមគ្នា បង្ការ ទប់ស្កាត់ ការីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩តាមការណែនាំដ៌ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជានិច្ច ។

តាមការឆ្លើយបំភ្លឺតាមរយះទូរស័ព្ទ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរការពារព្រំដែនគោកលេខ ៩១១ បានមានប្រសាសន៍ថា វរសេនាតូចរបស់លោក ពុំមានសិទ្ធិក្នុងបើកច្រកដោយចិត្តឯងទេ សូមជម្រាប អង្គភាពនិមួយៗ មានមេកើយ និងគណកម្មការចុះត្រួតពិនិត្យជា
ពិសេស ទោទៀតនោះ ឯកឧត្តម អភិបាលខេត្តដែលជា
គណបញ្ជាការឯកភាព និងអាជ្ញាធរក្រុងប៉ោយប៉ែត តែងតែចុះសហការ ជាមួយវរសេនាតូចរបស់លោកដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់នៃជម្ងឺកូវីត ហើយពុំមានការ នាំទំនិញ និងពលករ ឆ្លងដែនខុសច្បាប់ បានទេ។
ចំពោះលោកអនុសេនីយ៍ឯក រស់ ពិសិដ្ឋ ដែលជាប្អូនថ្លៃរបស់ខ្ញុំវិញ គាត់តែងតែ អនុវត្តន៍នូវបញ្ជា របស់ថ្នាក់លើជានិច្ច
ហើយម៉្យាងទៀត រូបនិងខ្លឹមសារដែលបងប្អូនសារព័ត៌មាន បានចុះផ្សាយ​មកលើរូបខ្ញុំនិងប្អូនថ្លៃខ្ញុំគឺពុំមានរូបថតណាដែលមានចេញជាសកម្មភាពថ្មីៗ ដែលកើតឡើងនៅច្រកបឹងសាគូ ដូចដែលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយទេ ។
ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសារព័ត៌មានដែលបានចុះផ្សាយប្រកបដោយវិជ្ជាជីវះត្រឹមត្រូវ ហើយមានការរិះគន់ដោយក្នុងន័យស្ថាបនា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *