(ខេត្តកំពត)៖ ថវិកាដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេច តេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានតាមរយៈសប្បុរសជននានា ដែលមានចំនួន ៦៦៣.៤៣២ ដុល្លាអាមេរិក នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន រួមនិងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាននាំយកទៅ ប្រគល់ជូនដល់ ដៃក្រុមគ្រួសារ សពកម្មករសំណង់ ដែលរងគ្រោះដោយ អគាររលំបាក់សង្កត់ ស្លាប់នៅខេត្តព្រះ សីហនុកាលពីថ្ងៃ ទី២២ខែមិថុនាឆ្នាំ ២០១៩កន្លង ទៅថ្មីៗនេះ។
ការប្រគល់និង ទទួលថវិកានេះ ធ្វើឡើង នៅធនាគារ អេស៉ីលីដា សាខាខេត្តកំពត ដែលមានគ្រួសារ សពជនរងគ្រោះ មកទទួលចំនួន៨គ្រួសារ ដែលមកពីស្រុក ចំនួនពីរនៃខេត្តកំពត។
ក្នុងនោះសពជនរង គ្រោះនៅក្នុងស្រុកកំពង់ត្រាច ចំនួន៦នាក់និងសពជន រងគ្រោះក្នុងស្រុក ដងទង់ចំនួន២នាក់ ដោយក្នុងសពម្នាក់ៗ ឬមួយគ្រួសារទទួលបាន ថវិកាចំនួន៨២.៩២៩ដុល្លារ ហើយថវិកាទាំងនេះ ក៏ត្រូវបានបញ្ចូល ទៅក្នុងគណនេយ្យធនាគារ របស់ក្រុមគ្រួសារនីមួយៗ ដើម្បីរក្សានូវសុវត្ថិភាព ក៏ដូចជាការដកនិង ដាក់ប្រាក់តាមតម្រូវការ គ្រួសាររៀងៗខ្លួនផងដែរ។
មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម សេង ទៀង បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរបស់សម្ដេច តេជោហ៊ុន សែនជូនចំពោះក្រុម គ្រួសារសពជន រងគ្រោះទាំងនោះ ដើម្បីសំដែង សមានចិត្ត ចូលរួមសោកស្តាយ និងរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ដែលត្រូវបាត់បង់ ស្វាមី និង កូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់ នូវធនធានមនុស្សដ៏មាន សក្ដានុពលសំខាន់ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិផងដែរ។
ឯកឧត្ដម សេងទៀងក៏ បានបញ្ជាក់ថា ថវិកាដែលនាំយក មកប្រគល់ដល់ដៃ ក្រុមគ្រួសារសពជន រងគ្រោះពេលនេះ គឺក្នុងនាមសប្បុស ធម៌ដោយបានមកពីការ ខិតខំយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវ ស្វែងរកមូលនិធិពី សប្បុរជននានាដើម្បី ជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយ ឈាមជ័រតែមួយ។
ក្នុងឱកាសនោះក្រុម គ្រួសារសពនីមួយៗ ក៏បានសំដែងក្តីកោត សរសើរនិងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកល្អ ជានិច្ចកាលសម្តេច តែងតែមាន ការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ មិនថាក្នុងពេលវេលា ណាមួយឡើយនិងមិន មានការរើសអើង ព្រមទាំងសូមគោរព បួងសួងជូនពរសម្តេច តេជោព្រមទាំងក្រុមគ្រួសារ អោយមានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឿនយូរ ដើម្បីជាម្លប់ដឹកនាំ ប្រទេសអោយបាន កាន់តែរីកចម្រើន និងមានសុខ សន្តិភាពបន្តជារៀង រហូតទៅអនាគតទៀត៕ សេង ណារិទ្ធ