ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណិត និងលោក គង់ វិបុលនិងលោកអភិបាលខេត្តបាត់ដំបងងួន រតនះ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោហ៊ុនសែន ចែកជូនកងទ័ពទីបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ..
ខេត្តបាត់ដំបង៖
នៅព្រឹក ថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រារព្ធទៅនៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ប្រចាំទិសយោធភូមិភាគទី៥ (ភ្នំតូច) ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានធ្វើការសំណេះសំណាល និងសួរសុខដល់បងប្អូនជានាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ព្រមទាំងបានពាំនាំជាអំណោយ ជាគ្រឿងឧបភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនកងទ័ព គ្រួសារកងទ័ព ព្រមទាំងអង្គភាពទ័ពផងដែរ ៕