សម្តេចតេជោ បញ្ជាឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បើកកិច្ចប្រជុំពិភាក្សាកំណត់ថ្ងៃសងចូលឆ្នាំខ្មែរឡើងវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ជាពិសេសគណៈកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បើកិច្ចប្រជុំបន្ទាន់ ពិភាក្សារៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះ ឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។
សម្តេតេជោ ហ៊ុន សែន បានមានប្រសាសន៍ តាមរយៈសារផ្ញើរជូន ដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវបានចែកចាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំគណៈកម្មការ ដើម្បីកំណត់ថ្ងៃរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីសងវិញតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា ។
សម្តេតេជោបន្តថា នៅពេលមានការឯកភាពគ្នារួចរាល់ហើយ សូមលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ចេញអនុក្រឹត្យប្រកាសជាផ្លូវការ ។
សម្ដេចតេជោ ហ៊ុនសែនបានណែនាំឱ្យកំណត់ថ្ងៃ ឱ្យចំថ្ងៃភ្ជាប់ជាមួយថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ពោលគឺ ឈប់ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រួចថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ។
សម្តេចតេជោហ៑ុនសែនបន្តថា រហូតមក ទល់ពេល គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាកជំនួសនៅថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវបានផ្អាកកាលពីកន្លងមកននោះ ។
សម្ដេចតេជោហុ៑នបសែនន្តថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩ មកដល់ប្រជាពលរដ្ឋ ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្កា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ៕