គណៈប្រតិភូក្រសួងយុត្តិធម៌ចុះពិនិត្យសិក្សាស្វែងយល់អំពីករណីទំនាស់ដីធ្លីបងប្អូនប្រជាពលរដ្ឋ រវាងឧកញ៉ា សង ថន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

គណៈប្រតិភូក្រសួងយុត្តិធម៌ចុះពិនិត្យសិក្សាស្វែងយល់អំពីករណីទំនាស់ដីធ្លីបងប្អូនប្រជាពលរដ្ឋ រវាងឧកញ៉ា សង ថន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង/ស្រុកគាស់ក្រឡ
នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ គណៈប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ហ៊ុន ឯកឧត្តម ប៉ោ ទ្រីឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដីខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពន្យល់អំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងនីតិវិធីក្នុងដំណើរការនៃចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធ្វើការកាប់ទន្ទ្រានបន្តទៀត ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញធ្វើការវាស់វែងកំណត់អត្តសញ្ញាណកម្មក្បាលដីឱ្យបានច្បាស់ និងចំនួនគ្រួសារឱ្យបានច្បាស់លាស់ និងធ្វើការបិទផ្សាយ ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនីមួយៗ ។

សូមជម្រាបជូនថាចំពោះគ្រួសារ ចំនួន ៤ គ្រួសារ ដែលរងការប្តឹងពីឧកញ៉ា សង ថន និងដីកាកោះហៅរបស់តុលាការ ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ទទួលយកស្នើសុំជួយការពារក្តីចំពោះមុខច្បាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *