ច្រកអន្តរជាតិដូងហៅ(ឡែម)ប៉ូលីសអន្តោប្រវេសន៍ល្បីខាងចង្អោលយកលុយតាមរថយន្តដឹកទំនិញបន្លែផ្លែឈើយ៉ាងរលូនដោយមិនខ្មាសអៀននៅឯស្ថានរបស់ខ្លួន.

ច្រកអន្តរជាតិដូងហៅ(ឡែម)ប៉ូលីសអន្តោប្រវេសន៍ល្បីខាងចង្អោលយកលុយតាមរថយន្តដឹកទំនិញបន្លែផ្លែឈើយ៉ាងរលូនដោយមិនខ្មាសអៀននៅឯស្ថានរបស់ខ្លួន.
ខេត្តបាត់ដំបង/ស្រុកកំរៀង
នៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2020វេលាម៉ោង 05:30នាទីល្ងាចនៅច្រកអន្តរជាតិដូងហៅឡែមរាល់ថ្ងៃយើងឃើញប៉ូលីសអន្តោប្រវេសន៍ល្បីខាងកៀបយកលុយតាមរថយន្តដឹកទំនិញបន្លែផ្លែឈើយ៉ាងរលូនដោយគ្មានអៀនខ្មាសទៅលើឯកសណ្ឋានរបស់ខ្លួននោះឡើយ។ (មិនតែប៉ុណ្ណោះនិងហ៊ានប្រភពពីរថយន្តដឹកទំនិញបន្លែផ្លែឈើបានឱ្យដឹងថាបើមិនឱ្យលុយទេនោះគឺមិនអាចវិលកង់បានទេ)(ហើយពួកគាត់បន្ថែមទៀតថាតើសមត្ថកិច្ចជួយជើងប្រចាំច្រកអន្តរជាតិដូងមានតួនាទីអ្វីបានមកយកលុយតាមតែការចង្អុលនោះក្រែងមានតួនាទីត្រឹមតែត្រួតពិនិត្យ visa ប៉ាស្ព័រសម្រាប់ភ្ញៀវចេញចូលតាមច្រកអន្តរជាតិដូងបានឡែមតែប៉ុណ្ណោះ។

ហេតុអ្វីបានជាមកដាក់បារ៉ាស់កាក់យកលុយពីរថយន្តដឹកបន្លែកសិផលចេញពីប្រទេសថៃមកកម្ពុជាវិញក្បែរផ្លូវចូលច្រកអន្តរជាតិមួយនេះទៅវិញ(ហើយសព្វថ្ងៃយើងមិនដឹងថាតើលោកផាត សុផាន់ណា នាយផ្នែកនាយភ្នែកការពារច្រកអន្តរជាតិដូងបានដឹងឬឃើញហើយធ្វើមិនឃើញធ្វើមិនលឺឬក៏បណ្ដែតបណ្ដោយឱ្យកូនចៅនៅបន្តសកម្មភាពយកលុយតាមរថយន្តដឹកទំនិញកសិផលបន្លែផ្លែឈើទឹកក្រូចគ្រប់មុខចេញពីប្រទេសថៃមកកម្ពុជាតាមតែអំពើចិត្តខ្លួននោះ។

យើងឃើញថាបច្ចុប្បន្ននេះទោះមានការព្រួយបារម្ភពីទុក្ឋលំបាកពីរាជរដ្ឋាភិបាលទៅលើការរីករាលដាលឆ្លងវីរុសកូរូណា កូវីដ19របស់រាជរដ្ឋាភិបាលកម្ពុជានោះពុំសូមានប្រសិទ្ធភាពនោះទេព្រោះសមត្ថកិច្ចដែលនៅប្រចាំច្រកទាំងអស់នោះ
(ភ្លេចអស់នូវអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជានូវវិធីទប់ស្កាត់ការរីករាលដាលឆ្លង covid-19 នៅក្នុងប្រទេសកម្ពុជាបាត់អស់ហើយ)ទោះជាយ៉ាងណាក៏ដោយ
មន្ត្រីអន្តោប្រវេសន៍ដែលនៅប្រចាំច្រកអន្តរជាតិដូងហៅឡែមនេះមិនដែលខ្វលខ្លាចប្រួយអារម្មណ៍ទៅលើការរីកដាលឆ្លងយ៉ាងណានោះទេហើយយើងឃើញថាការឲ្យដោះដូរទំនិញតាមអនុសាសន៍របស់សម្ដេចគឺពុំសូវមានប្រសិទ្ធភាពទេយើងសង្កេតឃើញថាបើតាមសម្ដេចមានប្រសាសន៍ផ្ទាល់នឹងគឺឲ្យដោះដូរតែរថយន្តទំនិញធំៗទេតែបច្ចុប្បន្នយើងឃើញថាសមត្ថកិច្ចដែលមានវត្តមានប្រចាំច្រកអន្តរជាតិដូងនេះបានបើកដៃអោយទំនិញគ្រប់ប្រភេទដឹកជញ្ជូនតាមរថយន្តចេញយ៉ាងចាស់ដៃមិនថារថយន្តតូចរថយន្តធំនោះទេសមត្ថកិច្ចប្រចាំច្រកអង្គុយចាំចង្អុលដៃយកលុយតែប៉ុណ្ណោះ។
ចំណែកព័ត៌មានរឿងពាក់ព័ន្ធយកលុយតាមរថយន្តដឹកបន្លែកសិផលនោះអ្នកសារព័ត៌មានយើងមិនទាន់បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកផាតសុផាន់ណានិងលោកប្រាក់សំដារ៉ាដែលជាអ្នកកាន់ប៉ុស្តិ៍ត្រួតពិនិត្យចេញចូលនោះបានទេដោយពុំមានលេខទូរស័ព្ទ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *