ឯកឧត្តម ឧត្តមសេនីយ៍ ឯក ស ថេត បានសង្កត់ធ្ងន់ថាយានយន្ត ដែលកំពុងពាក់ផ្លាកលេខនគរបាលគ្មានច្បាប់ អនុញ្ញាតត្រូវដោះចេញ ជាបន្ទាន់បើមិនដូច្នេះ ទេ នឹងត្រូវចាត់វិធានការណ៍តាមច្បាប់ ។
នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តម សេនីយ៍ ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាល រាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យការបិទឡូហ្គោ ( Logo) សញ្ញានគរបាលជាតិ ( រាជសីហ៍ ) នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការបានណែនាំ ដល់តាម បណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ត្រូវប្រើប្រាស់ យានយន្ត របស់អង្គភាព ឲ្យបានត្រឹមត្រូវ និងហាមដាច់ខាត ការយកយានយន្ត របស់អង្គភាព ទៅប្រើប្រាស់ ជាលក្ខណ:ឯកជន ឬ បម្រើ ឲ្យ ក្រុមគ្រួសារឡើយ ៕