លោកវរសេនីយ៍ឯក សាត គឹមសាន ប្រជុំផ្សព្វផ្សាយផែនការអនុវត្តការងារចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាល
ខេត្តបាត់ដំបងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំង អស់គ្នាគឺដើម្បីការពារជីវិតរបស់យើងជីវិតគ្រួសារ យើងនិងជីវិតអ្នកដទៃ.
ខេត្តបាត់ដំបង៖
-នៅរសៀលថ្ងៃ ចន្ទ ២ កើត ខែអាសាឍឆ្នាំជូតទោ ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ខែ មិថុនា ឆ្នាំ២ ០២០ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅសាលប្រជុំធំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួលដឹកនាំការងារចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន លោកវរសេនី៍ទោ ឆៃ ច័ន្ទតារ៉ា ស្នងការរងបានដឹកនាំការប្រជុំដកស្រង់នូវបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងមួយរយ:ពេលកន្លងទៅ និងផ្សព្វផ្សាយផែនការ ទិសដៅបន្តសម្រាប់ឱ្យមន្រ្តីយកទៅអនុវត្តនាពេលខាងមុខឱ្យកាន់តែល្អប្រសេីរនិងប្រកបដោយប្រសិទ្ធភាព។
ចូលរួមក្នុងកិច្ចប្រជុំនាពេលនេះមាននាយ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាយ នាយងផ្នែកនិងមន្រ្តីនគរបាលក្នុងការិយាល័យជំនាញនេះ លោកអធិការរងនគរបាលក្រុង ស្រុកទទួលបន្ទុការងារសណ្តាប់ធ្នាប់ចរាចណ៍ នាយផ្នែកនិងមន្រ្តីដែលអនុវត្តការងារចរាចរណ៍ផ្លូវគោក៕