អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញ ចែកបណ្ណសមធម៌ និងគ្រឿង ឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៦ គ្រួសារ
កំពង់ស្ពឺ ÷ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណសមធម៌ និងគ្រឿងឧប ភោគ បរិភោគ មួយចំនួន ជូនគ្រួសារក្រីក្រ ចំនួន២៦គ្រួសារ នៅក្នុងឃុំពេជមុនី ដោយគេដឹងថានៅទូទាំងស្រុកមានប្រភេទក្រ១ ចំនួន ២២៣ គ្រួសារ និងប្រភេទក្រ២ មានចំនួន ១៨៧ គ្រួសារ របស់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើអត្ត សញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិ បាលខេត្ត បានពាំនាំនូវក្តីអាណិតស្រឡាញ់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ទៅលើប្រជាពលរដ្ឋរបស់ខ្លួន. ។ ជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ និងសុខ មាលភាពប្រជាពលរដ្ឋ ក្រៅអំពីការការពារជាតិ បង្រួបបង្រួមជាតិ ទំនាក់ទំនងអន្តរជាតិ និងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ដូចបណ្ដាប្រទេសក្នុងតំបន់ និងដូចបណ្ដាប្រទេសនានាលើពិភពលោក ។
ឯកឧត្តមបានបន្តទៀតថា ការផ្ដល់បណ្ណសមធម៌ជូនប្រជា ពលរដ្ឋក្រីក្រ គឺជាគោលការណ៍ដ៏សំខាន់របស់ប្រមុខរាជរដ្ឋា ភិបាល ដែលស្ដែងចេញឱ្យឃើញ នូវការយកចិត្តទុកដាក់ ពីទុក្ខលំបាកប្រជាពលរដ្ឋរបស់ខ្លួន មុន និងអំឡុងពេលយុទ្ធនា ការប្រឆាំងជំងឺកូវីដ-19 ផងដែរ ៕