ក្រុមឣន្តរាគមន៍បង្ក្រាប បទល្មើសការិយាល័យ ឃាត់ចាប់បានរថយន្ត ដឹកមាន់រស់ចំនួន១២០តាកា ស្មើនឹង ៩៦០ ក្បាល
(ខេត្តបន្ទាយមានជ័យ)៖ក្រុមឣន្តរាគមន៍ បង្ក្រាបបទល្មើសការិយាល័យ មួយក្រុមដឹកនាំដោយលោក ហ៊ុយទូច ប្រធានកធានការិយា ល័យបសុព្យាបាលខេត បន្ទាយមានជ័យបានចុះ បង្ក្រាបបានរថយន្តកូ រ៉េ ១គ្រឿង ពណ៌ស គ្មានស្លាកលេខ ដឹកមាន់រស់ចំនួន ១២០តាកា ស្មើនឹង ៩៦០ក្បាល នៅវេលាម៉ោង ២០ និង ៤៥នាទីយប់ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវ បំបែកទៅបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលឈ្មួញលួចនាំ ចូលមកពីប្រទេសថៃ ក្នុងអំឡុងប្រទេសកម្ពុជា និងថៃបានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺ កូវីដ.១៩ក្នុងភូមិសាស្ត្រ ព្រំដែននិងផ្ទៃក្នុងនៃ ខេត្តបន្ទាយមានជ័យ។
លោកហលោក ហ៊ុយ ទូច បានប្រាប់ឲ្យដឹងថា ការបង្ក្រាបសត្វមាន់ រស់ដែលលួចដឹក ចេញពីប្រទេស ថៃនេះមកពីការនាំចូល អត់ច្បាប់អនុញាតនិង ខុសសារាចរលេខ០៧ របស់រាជរដ្ឋាភិបាលស្តី ពីការទប់ស្កាត់ជំងឺឆ្លងនិងជាវិធាននៃ អគ្គនាយកដ្ឋានសុខភាព សត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និង នេសាទនិងកាណែ នាំរបស់លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោកហ៊ុយ ទូច បានបញ្ជាក់ដឹងទៀតថា ស្របពេលដែលជំងឺ សត្វបានផ្ទុះឡើង ក្រសួងពាក់ព័ន្ធនិង អាជ្ញាធរនៃខេត្ត បន្ទាយមានជ័យ ដែលជាប់ព្រំដែនខាង លិចបានចេញច្បាប់ ឲ្យធ្វើការត្រួតពិនិត្យពី ជំនាញឲ្យបានត្រឹម នូវឈ្មួញណាដែល កំពុងលួចដឹកមាន់រស់ តាមរថយន្តពីប្រទេសថៃ យកមកលក់ នៅតាមផ្សារឲ្យបានហ្មត់ចត់។
តែឈ្មួញនៅតែបន្តការ នាំចូលមាន់យ៉ាងគគ្រឹក គគ្រេងដឹកចេញពីប្រទេស ថៃយកមកលក់ក្នុងខេត្ត បន្ទាយមានជ័យដោយ មានការឃុបឃិតពី សមត្ថកិច្ចនៅតាមច្រក របៀងដើម្បីយកមកលក់ នៅតាមផ្សារជាហូរហែ។
លោកហ៊ុយ ទូច ឲ្យដឹងទៀតថាការ នាំចូលមាន់រស់ពីថៃតាម រថយន្តនេះកើនឡើង ទ្វេរដងពីមន្ត្រី ជំនាញរបស់លោកបាន ពុងពិនិត្យមើលលើ គុណភាពដែលឈ្មួញ លួចនាំចូលយ៉ាងយកចិត្ត ទុកដាក់ ឲ្យបានត្រឹមត្រូវ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថារថយន្ត ដឹកមាន់រស់នោះ ខ្វះអនាម័យ។ ក្រោយពីមន្ត្រីជំនាញធ្វើការ ត្រួតពិត្យរួចរាល់ហើយ លោកនិងបន្តដឹកនាំកំលាំង ចុះបង្ក្រាបរាល់បទល្មើស ដឹកសាច់សត្វ មាន់រស់ឲ្យ ទាល់តែអស់មិនអាច យោគយល់បានឡើយ ព្រោះវាបង្កពេលដែល ប្រជាពលរដ្ឋទិញយក ទៅហូបបណ្តាលឲ្យខូច សុខភាពយ៉ាងខ្លាំង។ ចំណែកមាន់ដែលចាប់ បាននេះនិងបញ្ជូនទៅ ឲ្យក្រុមជំនាញចាត់ ការទៅតាមច្បាប់៕ RSPDaily