ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ម្នាក់​នឹងគ្រឿងញៀន31kgក្នុងបទលើសច្បាប់ជាក់ស្តែង

ភ្នំពេញ​៖ ជនជាតិ​វៀតណាម​ម្នាក់ និង​គ្រឿងញៀន​ជាង​៣១​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​ក្នុង​បទល្មើស​ជាក់ស្តែង ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន (​ក​១០) នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា និង​លោក​វរសេនីយ៍ឯក យឹម សែន​ឧត្តម នាយករង​មន្ទីរ និង​មាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​៖ ការឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន តាមរយៈ​ការបើក​កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​លេខ​៥៧E1 ផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មិថុនា​នេះ​មន្ត្រីជាន់ខ្ពស់​នគរបាល​មន្ទីរ​គ្រឿងញៀន បានឱ្យដឹងថា​៖ ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន (​ក​១០) បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទ​ប្រុស ជនជាតិ​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ (​វៀតណាម​) លេខ 351862299​។​

​សមត្ថកិច្ច ចាប់​យក​សារធាតុ​ញៀន សរុប​ទម្ងន់​៣១,៧០៥.០៦​ក្រាម រួមមាន កេតា​មីនរា​វ (Ketamine) ៣០០០​ដប ស្មើ​ទម្ងន់​៣១,៦៥០​ក្រាម​, កេតា​មីន (Ketamine) ទម្ងន់​៤.៤៨​ក្រាម​, អ៊ិច​ស្តា​ស៊ី (MDMA) ស្មើ​ទម្ងន់​៣៣.២៨​ក្រាម​, មេតំ​ហ្វេ​តា​មីន (ICE) ស្មើ​ទម្ងន់​៤.០៩​ក្រាម​, មេតំ​ហ្វេ​តា​មីន (​គ្រាប់​) ទម្ងន់​១៣.២១​ក្រាម និង​ចាប់​យក​សម្ភារ​រថយន្ត​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​.

​នេះ​ជា​ករណី​បទល្មើស​គ្រឿងញៀន​មាន​ទ្រង់ទ្រាយ​ធំ ដែល​សមត្ថកិច្ច បង្ក្រាប​ទាន់ពេលវេលា ចាត់ទុក​ជា​ក្រោម​កិច្ច​ខិតខំ​បំពេញ​ភារកិច្ច របស់​សមត្ថកិច្ច ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​នេះ​៕
​សូម​បងប្អូន​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រប់ៗ​គ្នា

You might like

Leave a Reply

Your email address will not be published. Required fields are marked *