ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត អនាម័យក្រុង នៅសាលាខេត្តបាត់ដំបង
ខេត្ត បាត់ដំបង /
នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង សម្រាប់ការសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបងភាគខាងលិច ស្ថិតក្នុងស្រុកថ្មគោល និងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។
នៅកិច្ចប្រជុំពិគ្រោះយោបល់នោះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធ តំណាងទីប្រឹក្សាគម្រោង និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត៕