ហ៊ានតាំងខ្លួនជាមន្ត្រីតុលាការខេត្តកំពង់ធំ

ហ៊ានខ្លាំងណាស់តាំងខ្លួនជាមន្រ្តីតុលាការខេត្តកំពង់ធំ ដេីរញុះញុងអោយលោកប្រធានភូមិចំនួន៥ភូមិ ក្នុងសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន ដេីរផ្តិតមេដៃប្រជាពលរដ្ឋដេីម្បីទាមទារដីតំបន់បី ត្រូវសមត្ថកិច្ចខេត្តកំពង់ធំចាប់ឃាត់ខ្លួន

(កំពង់ធំ)៖ សមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីតាំងខ្លួនជាមន្រ្តីតុលាការខេត្តកំពង់ធំ ដេីរញុះញុងអោយលោកប្រធានភូមិចំនួន៥ភូមិ ក្នុងសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន ដេីរផ្តិតមេដៃប្រជាពលរដ្ឋដេីម្បីទាមទារដីតំបន់បី ដែលជាករណីជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណ:និងករណីញុះញុងអោយប្រព្រិត្តអំពេីប្រឆាំងនឹងរាជការសាធារណ: កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិសាស្រ្តសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ព្រំុ មិុក ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ ព្រុំ មិុក បានតាំងខ្លួនជាមន្រ្តីតុលាការខេត្តកំពង់ធំ ដេីរញុះញុងអោយលោកប្រធានភូមិចំនួនប្រាំភូមិនៅក្នុងសង្កាត់ស្រយ៉ូវ ដេីរផ្តិតមេដៃប្រជាពលរដ្ឋដេីម្បីទាមទារដីតំបន់បី មាន: តំបន់បាក់ដុំ , តំបន់គោកព្រះ, តំបន់វាលស្នងមែន , ដែលធ្វេីឡេីងប្រឆាំងជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណ:ញុះញុងអោយប្រព្រិត្តអំពេីប្រឆាំងនិងរាជការសាធារណ:។
នៅវេលាម៉ោង ១៧ និង ២៨នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ យេីងបានសំរេចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ព្រុំ មិុក ភេទប្រុស នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំនុំរឿងតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *