ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តយោធាចំនួន ២៩០គ្រឿង ដែលបញ្ជាទិញពីចិន ដើម្បីចែកជូនដល់បណ្តាស្ថាប័ន អង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក។
មន្ត្រីជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពគោកបានឲ្យដឹងថា ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបាន ប្រើប្រាស់ថវិការបស់រដ្ឋឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អំពាវនាវដល់សប្បុរសជនក្នុងស្រុកនានាដើម្បីប្រមូលថវិកា ទិញ រថយន្ត ធុន ធំ ២៩០ គ្រឿង ពី ចិន សម្រាប់ យកមកប្រើ ប្រាស់ ក្នុង វិស័យ យោធា និងនគរបាលជាតិ។
ប្រភពដដែលបន្តថា ថវិកានេះ គឺជាថវិកាសប្បុរសជនដែលផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ៕