ស្រូវពង្រោះនៅដើមរដូវវស្សា ឆ្នាំនេះ នៅតាមបណ្តាយផ្លូវជាតិលេខ៦ ពីរួមខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ កំពុងលូតលាស់បានល្អ ប្រសើរ បើទោះបីតំបន់នេះបានទទួលទឹកភ្លៀងយឺតបន្តិចយ៉ាងណាក៏ដោយ ។
ដោយឡែក ពីស្រុកក្រឡាញ់ ទៅឧត្តរមានជ័យ កសិករកំពុងមមាញឹកក្នុងការរៀបចំដី និងព្រោះបានជាបណ្តើរ លាយឡំជាមួយនឹងស្រូវពង្រោះកំពុងលូតលាស់ គិតមកដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបន់ស្រន់ដល់អស់ទេវត្តាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបន្តបង្អុលទឹកភ្លៀង ឲ្យបានគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលឆ្នាំនេះ សម្រាប់កសិករយើងទូទាំងប្រទេស ៕