មេទ័ពកម្ពុជា ព្រមានដកកងទ័ព ចេញពីក្របខណ្ឌ បើដឹងថា មានប្រើឬជួញដូរគ្រឿងញៀន

មេទ័ពកម្ពុជា ព្រមានដកកងទ័ព ចេញពីក្របខណ្ឌ បើដឹងថា មានប្រើឬជួញដូរគ្រឿងញៀន!
ភ្នំពេញ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជាការ នៃកង​​​​​​យោធ​​​​​​​​​​​ពលខេ​​​​​​​​​​​មរភូមិន្ទ​បាន​​ប្រាប់ដ​​​​ល់ ​នាយ​ទា​​​​​​​​​​​​ហាន​ ព​​​​​​​​​​​​​​លទា​​​​​​​ហានទាំងអស់ នៅយោ​ធភូមិភា​​​​​​​​​​​​គទី០៥​ត្រូវ​​​​​​​​​​​​​ជៀស​​​​​​​​​​​​​​​​​ចេញ​ឲ្យឆ្ងាយ​​​​​​​​​​​​​​​​​​​​​ពីគ្រឿងញៀន ហើ​​​យ​ព្រមា​​​​​​​​​​​​​ន​ដេញចេញ​ពីជូរក​​ងទ័​​​​​​​​​​​​​ពប្រសិ​​​​​​​​​​​ន​បើ​ដឹង​​​​​​​​​​​ថា មានការប្រើប្រាស់​និ​​ង​ជូញដូ​​​​​​​​​​​​​​​​​​​​​​រ​គ្រឿង​ញៀន ​​នោះ​​​​​​។
ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល និងកា​​​​​​​​​​​​​​​​​ត់ខ្សែបូស​​​​​​​​​​​​​​​​​​​​​​​​​​​ម្ពោធផ្ទះបាយ​​​​​​​​​​​​​​​​​រួម ក្នុងទីបញ្ជាការ​​​​​​​​​​​យោធ​ភូមិភាគ​ទី០៥​ កាល​ពីថ្ងៃទី៤ ​​ខែកញ្ញា ឆ្នាំ២០១៩នេះ ​នៅបញ្ជាកា​រដ្ឋានយោ​​​​ធភូមិ ភាគទី៥ ​ខេត្តបាត់ដំ​បង ​ឯកឧត្តមនា​​​​​​​​​​​​យឧត្តម​​​​​​​​​​​​​​សេ​​​​​​​​​​​​​​​នីយ៍ វង្ស ពិ​​​​​​​​​​​សេន បា​​​​​​នលើកឡើងថា កងទ័ព​ត្រូវតែគោ​​រព​វិន័​​​​​​​​​​​យ​ឲ្យបា​​​​​​​​​​​​​​​នត្រឹមត្រូវ ​​​​​​​​​​​​ហើយ​​​​​​​​​​​​​​​​​មិនត្រូវឱ្យមានកា​រប្រើប្រាស់ ​​​​​​​​​​​​​​​និងជួញដូរ​គ្រឿងញៀន​​​​​​​​​​​​​ក្នុង​​​​​​​​​​​ជូរកង​យោធពល​ខេមរភូមិន្ទនោះឡើយ! បើ​​មានត្រូវធ្វើការអ​​​​​​ប់រំឬដេញ​​​​​​​​​​​​ចេញ​​​​​​​​​​​​ពីជូរកងទ័ព ​និងប្រគល់​ច្បាប់ចាត់​​ការ​ទៅ​​​​​​តា​​​​​​​​មច្បាប់​ជាធរមាន​ផ​ងដែរ​។
នាយឧត្តមសេនីយ៍ ក៏បានប្រាប់ដ​​​​​​​​​​ល់នាយទា​​​​​​​​​​​ហាន ព​​​​​​​​​​​​​​​​​​​​​​​​លទាហាន​​​​​​​​​​​​ទាំងអ​​​​​​​​​​​​​​​​​​​​​​​​ស់ត្រូវតែ យ​​​​​​​​​​​​​ក​ចិត្ត​ទុក​​​​​​​​​​​​ដាក់​​​​​​​​​​បន្ថែម​ទៀត​ លើការងារព្រំដែន ​ហើ​យត្រូវយកចិត្តទុកដាក់ការ​ពារ​អធិប​​​តេយ្យភាព​​​​​​​​​​​​​​​​​​​​​​​​​សហប្រតិបត្តិការ​​​​​​​​​​​​​​​​​​​​​​ល្អ​ធ្វើ​យ៉ាង​ណា​​​​​​​​​​​ក​សា​​​​​​​​​​​​​ងព្រំដែន​​​​​​​សន្តិភាព និងអភិវឌ្ឍ ដើម្បីប្រជាពល​រដ្ឋរស់​នៅ​​​ដោយ​សុ​​​​​​​​​​​​​​​​​​​​​ខដុម ​និង​ត្រូវ​ចូ​​​​​​​​​​​ល​រួម​អនុវត្តន៍ ​កំណែទ​ម្រង់ក​​ងទ័ព​​​​​​​​​​​​ ដោយ​​​​​​​​​​​​​ឈរ​លើ​​​​​​​​​​​​​​​​​​​​​​កា​​​​​​រ​ពង្រឹងគ្រប់គ្រង​​កម្លាំង​ត្រូវចៀសវា​ងប្រើប្រាស់​ខុ​​​ស​គោ​​​​​​​​​​​លដៅ​​​​ជាដើម។ជាមួយគ្នានោះដែរ ឯកឧត្តមនា​យឧត្តមសេនីយ៍ ​ក៏បា​នប្រាប់ដល់មេ​​បញ្ជាការ​​​​​​​​​​កង​​​​​​​​​​​​​​​​យោធ ភូមិភា​​​​​​​​​​​​​​​​​​​​​​គទី៥ ត្រូវ​ពង្រឹង​​​​​​​​​​​​​​​ការងារ​ហ្វឹកហ្វឺនកងទ័ពលើកកម្ពស់​សមត្ថភាព​គុណភាព​ពិសេ​​សការងារ​​​​​​​​​​​​​អប់រំ​​​​​​​​​​​​​​​​​​​​​​​​​ចិត្តសាស្ត្រ​មាន​ជំ​នឿជឿជាក់លើ​​​​ការដឹ​​​​​​​​​​​​កនាំរ​​​​​​​​​​​​​​បស់​​​​​​សម្តេចតេ​ជោហ៊ុន​ សែន​ និងត្រូវយកចិត្តទុកដាក់​ត្រៀម​​បំរុង​​​​​​​​​​​​​​ឱ្យ​បានល្អកម្លាំង មាន​គុណ​ភាព​ និង​បំរុង​​​​​​​​​​​​​​​​​​ទុក​សម្ភារ​ធា​​​​​​​​​​​​​នា​គ្រប់​​​​​​​​​​​​​បែ​​​​​​យ៉ាង​សម្រាប់​ដោះស្រាយ​រាល់​ហេតុការណ៍​​ណា​មួយ​កើ​​​​​​តឡើង។ ​ជា​​​​​​​​​​​ងនេះ​​​​​​​​​​​​​​​​​​ទៅទៀតត្រូវអ​​​​​​​​​​​​​​​​​​​​​​​​​​ប់រំអ្នកប្រើប្រាស់លើ​​​​​​​​​​​​​​​​​បណ្តាញ​សង្គម (Facebook)​ ត្រូវប្រុងប្រយ័ត្ន​ខ្ពស់​​ចៀស​វាង​ប៉ះពាល់​ ​​​​​​​​​​​​​ដល់​សន្តិសុខ​​​​​​​​​​ជាតិ​ជា​​​​​​​​​ដើម​​​​​ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *