(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះនៅសាលប្រជុំ សាលាខេត្តសិស្ស ពូកែថ្នាក់ជាតិ អន្តរជាតិ និងជ័យ លាភីកីឡាសិស្សថ្នាក់ជាតិ និងមធ្យមសិក្សា ឆ្នាំ២០១៨-២០១៩ បានទទួលអំណោយ លើកទឹកចិត្តពីលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរី សោភ័ណលោក ឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ និងមានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជ សិស្សានុសិស្ស បានចូលរួមយ៉ាង ច្រេីនកុះករ បាន ចូលរួមផងដែរ។
ក្នុងនោះលោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ ថាការប្រឡងបាក់ ឌុបឆ្នាំនេះជិតចូល មកដល់ហើយ ដូច្នេះសិស្សដែល មានឈ្មោះប្រឡង បាក់ឌុបឆ្នាំនេះត្រូវ ខិតខំរៀនសូត្រ ឲ្យមានចំណេះ ដឹងដាក់ក្នុងខ្លួន ឲ្យបានច្រើនខិតខំ ព្យាយាមរៀនសូត្រ ចំណុចសំខាន់ៗ មាន៥ចំណុចដូចជា ១គឺកក្តាខ្លួនឯង ប្តេជ្ញាចិត្ត គោលបំណង ការអនុវត្ត រៀបចំកាលវិភាគ ឲ្យបានត្រឹមត្រូវ ប្រមូលវិញ្ញាចាស់ យកមកធ្វើសារដើម ដាស់តឿនខ្លួនឯង ជាប្រចាំ និងថែ សុខភាព ២កក្តាគ្រួសារម្តាយ ឨពុក ជួយជំរុញ និងលើកទឹកចិត្ត ឲ្យខិតខំសិស្សា ៣កក្តា ការៀនរៀបចំរៀន ជាក្រុម អ្នកចេះ ខ្លាំងបង្រៀនអ្នក មិនចេះ ៤កក្តាសង្គម ដោយប្រទេស ជាតិមានសន្តិភាព ពេញបរិបូណ៌ មានការអភិវឌ្ឍ ជឿនទើបអាចប្រឡង បាក់ឌុបជាប់ព្រោះ ឆ្នាំនេះក្រសួងអប់រំ រិតបន្តឹងជាងឆ្នាំមុនៗ។
លោកឈូ ប៊ុនរឿង បានបញ្ជាក់ឲ្យដឹង ទៀតថាការប្រឡង បាក់ឌុបឆ្នាំ២០១៨ នេះមានចំនួនបេក្ខជន ក្នុងបញ្ជូីឈ្មោះ សរុប ៤.២៩២នាក់ ស្រី២.០៧៧នាក់ ក្នុងនោះបេក្ខជននារី ស្ទៃរិនចំនួន ៨៧១នាក់ ស្រី ៣២២នាក់ បេក្ខជនបំពេញវិជ្ជា ២១៥នាក់ ស្រី៥១នាក់ ចែកចេញជា៦ មណ្ឌលនៅទី ប្រជុំជនខេត្ត ទាំងអស់ គឺថ្នាក់វិទ្យា សាស្ត្រ ផ្នែកចំណេះ ដឹងទូទៅ ១នៅមណ្ឌលវិទ្យា ល័យសម្តេចឱ ២មណ្ឌលវិទ្យាល័យ សិរីសោភ័ណ ៣មណ្ឌល បឋមសិក្សាហ៊ុនសែន សូភី ៤មណ្ឌលវិទ្យាល័យ អូរអំបិលស្វៃរិន និងបំពេញវិជ្ជា ៥មណ្ឌលអនុវិទ្យា ល័យទឹកថ្លានិង ថ្នាក់សង្គម ៦មណ្ឌលបឋម សិក្សាអូរអំបិល។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាក្នុងនោះ សិស្សបានជាប់ និទ្ទេស A ចំនួន១៣នាក់ និទ្ទេស B មាន៨៨នាក់ C ១៩១នាក់ ។
លោកអ៊ុំ រាត្រី ក៏បានមានប្រសាសន៌ ដែរថានៅឆ្នាំ២០១៩ នេះជាឆ្នាំទី៦ហើយ ដែលក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំដំណើរ ការប្រឡងបាក់ឌុប ក្រោមវិន័យដ៏តឹងរឹង ដើម្បីធានាថា ការប្រឡងនេះ មានស្តង់ដារគុណ ភាពខ្ពស់ ដូច្នេះបេក្ខជន បេក្ខនារីប្រឡង ត្រូវគោរពម៉ោងពេល វិន័យប្រឡង ហាមយកសំណៅ ឯកសារចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិច ពោលគឺត្រូវគោរព បទបញ្ជារ បទបញ្ញត្តិដែល ក្រសួងបានដាក់ចេញ ពោលគឺ ការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះ គឺជាប់។
លោកអ៊ុំរាត្រីបាន បញ្ជាក់ឲ្យដឹងទៀត ថាអស់រយះពេល១ឆ្នាំ ពេញនេះសិស្សទាំង អស់បានខិតខំរៀន សូត្រគ្រប់ៗគ្នា ដើម្បីយកចំណេះ ដឹងទាំងអស់នេះទៅ ប្រឡងប្រណាំង ឲ្យបានជាប់និតិ A ឲ្យបានច្រើនដើម្បីលើក ស្ទួយមុខមាត់ខេត្ត បន្ទាយមាននេះផងដែរ។
ក្នុងនោះដែរលោក អ៊ុំ រាត្រី ក៏បានជូនពរសិស្សា នុសិស្សទាំងអស់ដែល បានប្រឡងបាក់ឌុបឆ្នាំនេះ ឲ្យជាប់គ្រប់គ្នា ដើម្បីយកចំណេះ វិទ្យាទាំងអស់នេះយក ទៅបំរើក្នុងមន្ទីរ ក្រសួងផ្សេងៗ កសាងជាតិមាតុ ភូមិឲ្យបានរុងរឿង ផងដែរ។
ចុងបញ្ចប់កម្មវិធី លោក អ៊ុំ រាត្រី បានចែកអំ ណោយលើក ទឹកចិត្តសិស្សពូកែ ថ្នាក់ជាតិ អន្តរជាតិ និងជ័យលាភី កីឡាសិស្សថ្នាក់ជាតិ និងមធ្យមសិក្សា ឆ្នាំ២០១៨-២០១៩ ជាច្រើននាក់ ផងដែរ៕