ខេត្តកំពង់ធំ: កម្លាំងនគរបាលមន្ទីរគ្រឿងញៀននៃស្នងការ នគរបាលជាតិ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោកអិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ធំ បានឃាត់ខ្លួនជនសង្ស័យ 4នាក់ ក្នុងនោះមានជនជាតិថៃមួយនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន.
ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយ ធំ ខាងលើបានធ្វើឡើងនៅវេលាម៉ោង 14 និង 30 នាទី ថ្ងៃទី 21 ខែតុលាឆ្នាំ 2019 នៅចំណុច ភូមិកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ…
មន្ត្រីនគរបាលខេត្តកំពង់ធំបានឲ្យដឹងថា ជនសង្ស័យទាំង 4 នាក់នេះមាន1 ឈ្មោះ saksaesong ភេទប្រុសអាយុ 32 ឆ្នាំ ជនជាតិថៃ.2 ឈ្មោះ សុខប៊ុនសិរីឆៃ ប្រុសអាយុ 32 ឆ្នាំជនជាតិខ្មែរ 3ឈ្មោះ លីតឹក ភេទប្រុសអាយុ 53 ឆ្នាំជនជាតិខ្មែរ4ឈ្មោះ គង់វណ្ណៈភេទប្រុសអាយុ 40 ឆ្នាំជនជាតិខ្មែរ.
ប្រតិបត្តិការខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀន ប្រភេទ មេ៉តំហ្វេតាមិនice ចំនួន 40 កញ្ចប់ ទម្ងន់ប្រមាណ 40 គីឡូក្រាម មានរថយន្ត 2 គ្រឿងផងដែរ.
មន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀនបានឲ្យដឹងថាកម្លាំងជំនាញបានស្រាវជ្រាវនិងតាមដានក្រុមជនសុខសីទាំង បួននាក់ ជាង 1 ខែមកហើយ រហូតទៅរសៀលថ្ងៃទី 21 នេះបានសហការគ្នាបង្ក្រាបជាក់ស្ដែង តែម្ដង. ប្រភពដដែលបានបន្តថា យោងតាមសេចក្តីសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថាគ្រឿងញៀនខាងលើចូលពីថៃមកកម្ពុជាតាមច្រកជាំអូរស្មាច់ ខេត្តបន្ទាយមានជ័យ…
បច្ចុប្បន្នជនសង្ស័យទាំង 4 នាក់រួមជាមួយវត្ថុតាងកំពុងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីសាកសួរយកចម្លើយនឹងសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី..