ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាក្រសួងព័ត៌មាននឹងបង្កើតក្រុមតេលេក្រាមមួយដើម្បីប្រមូលសំណាង មួយដើម្បីប្រមូលតំណាងអ្នកកាសែតសកម្ម តំណាងខាងស្ថាប័ននិងអង្គការផ្សេងៗ..
ដើម្បីជូនរួមសំដែងពិភាក្សាគំនិតនិងមតិយោបល់ផ្សេង ដើម្បីឱ្យក្រសួងយកទៅពិចារណាសម្រាប់អនុម័តការធ្វើវិសោធន៍កម្ម ច្បាប់សារព័ត៌មានកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់..
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី 24 ខែតុលាឆ្នាំ 2019 និងអកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីវិសោធនកម្មច្បាប់អ្នកសារព័ត៌មាន ស្ដីពីរបបសារព័ត៌មានកម្ពុជាឆ្នាំ 1995 ដែលបានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ 1 ដោយមានការចូលរួមពីលោកអ៊ុំសារិនប្រធានសមាគមកម្ពុជាការពារអ្នកកាសែត. លោកនេត្រភក្រ្តារដ្ឋលេខាធិការក្រសួងជា ជាច្រើនផងដែរ!!
ឯកឧត្តមខៀវកាញារីទ្ធបានបញ្ជាក់ទៀតថារាល់គំនិតនិងមតិទាំងអស់របស់អ្នកសារព័ត៌មានស្ថាប័នអង្គការផ្សេងក្រសួងព័ត៌មាននឹងយកទាំងអស់ដើម្បីយកជាគំនិតទៅពិចារណា ហើយបន្តិចទៀតខ្ញុំនឹងបើកក្រុមតេលេក្រាមជួយក្រុមវិសោធនកម្ម ច្បាប់ នឹងពេលបានប្រធានណាខ្ញុំនឹងរៀបចំឲ្យក្រុមខ្ញុំយកគំនិតទាំងអស់ដែលលើកឡើងនឹងយកទៅពិចារណាហើយសរសេរជាច្បាប់ពេលសរសេរហើយយើងនិង រៀបចំជាក្រុមមួយដែលអញ្ជើញសមាគមអ្នកកាសែតដែលសកម្មចូល ដើម្បី រួមមតិជជែកគ្នារហូតដល់យើងអនុម័តជាច្បាប់បាន…
ឯកឧត្តមរដ្ឋមន្ត្រីខៀវកាញារីទ្ធបានបញ្ជាក់ទៀតថា ក្រសួងនឹង និងមិនបិទទ្វារ នោះទេក្នុងការរៀបចំច្បាប់នេះគឺអញ្ជើញតំណាងអ្នកកាសែតទាំងអស់ចូលរួមផ្ដល់មតិដូចដែលយើងបានធ្វើAccesery information ដែលហៅថាសន្និសីទទទួលបានព័ត៌មានដែល ដែលមានសិទ្ធិនៃការធ្វើនោះគឺUnesco
ហើយអង្គការ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចាត់ការរបៀបធ្វើច្បាប់ដ៏ល្អបំផុតនៅក្នុងតំបន់នោះហើយសូមឲ្យប្រទេសដទៃទៀតយកគំរូតាមកម្ពុជាគឺឃើញអញ្ជើញទាំងអស់ចូលមែនអញ្ជើញតែខាងរដ្ឋនោះទេ យើងអញ្ជើញអង្គការ ជជែកគ្នា ដើម្បីយើងសុខចិត្តយឺតពេលដែលយើងចេញច្បាប់ទៅគឺអ្នកម្នាក់នោះទេ..
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាវេទិកានេះគឺជាការរៀបចំឡើង 21 ហើយសម្រាប់ការធ្វើវិសោធនកម្មច្បាប់របស់អ្នកសារព័ត៌មានកម្ពុជាដោយយើងបាន ដឹងហើយថា សម្រាប់ច្បាប់អ្នកសារព័ត៌មាននៅកម្ពុជាគឺទៅបានអនុម័តតាំងពីឆ្នាំ 1995 ដែលមកដល់ពេលនេះគេនៅតែចាត់ទុកថាជាច្បាប់មួយដែលមានលក្ខណៈបើកទូលាយច្រើនជាងច្បាប់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជា អាស៊ានហើយនៅក្នុងអាស៊ីទាំង 4 ស្រូវបានគេទទួលស្គាល់ថាមានលក្ខណៈសេរីផងដែរ..
លោកអ៊ុំសារិនបានលើកឡើងដែរថាការរៀបចំវេទិកានេះឡើងក្នុងគោលបំណងដើម្បីប្រមូល ធាតុ ចូលសំខាន់ពីអ្នកចូលរួមទាំងអស់ ដើម្បីដាក់ជូនដល់ក្រសួងព័ត៌មាន ដើម្បីធ្វើការពិចារណានៅក្នុងការកែរប្រែមាត្រាមួយចំនួនឲ្យបានទៅនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន និងដើម្បីចូលរួមលើកកម្ពស់សេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាក្នុងការបង្ហាញមតិនិងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងផងដែរ..
លោកអ៊ុំសារិនបានបញ្ជាក់ទៀតថាវេទិការ ក៏នឹងផ្ដល់ឱកាសឲ្យអ្នកពាក់ព័ន្ធនានា លើកឡើងពីបញ្ហានានាទៅកាន់ វាយគ្មិន ដើម្បីបានជាមតិក្នុងការស្នើទៅក្រសួងព័ត៌មានដើម្បីស្នើជាមតិកែសម្អទៅលើច្បាប់សារព័ត៌មានដែលបានអនុវត្តនាពេលសព្វថ្ងៃនេះផងដែរដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅទៅនឹងការវិវត្តជឿនលឿននៃវិស័យព័ត៌មានកម្ពុជា!!!